គូស្នេហ៍​អេ​ន​ចេ​លី​ណា ជោ​លី និង​ប្រេត ភី​ត ដល់​ផ្លូវបំបែក

សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ស្របគ្នា​ថា​គូស្នេហ៍​ដ៏​ល្បី​ក្នុង​មជ្ឈដ្ឋាន​ហូ​លី​វូ​ដ បាន​ចែកផ្លូវ​គ្នា​ហើយ ។ វា​អាច​ឈាន​ទៅ​រក​ភាព​រកាំរកូស​ក្នុង​តុលាការ​ស្តី​ពី​សិទ្ធិ​ចិញ្ចឹម​កូន​ទៀត​ផង ។ 

TMZ បាន​ចុះ​ផ្សាយ​ថា យោង​តាម​អ្នក​ជំនិត​របស់​ប្រេត ភី​ត និង​អេ​ន​ចេ​លី​ណា ជោ​លី ឱ្យ​ដឹង​ថា នាង​ជោ​លី​បញ្ជាក់​ថា នាង​ចង់​ចិញ្ចឹម​កូន​ទាំង​៦​នាក់ តែ​ម្នាក់ឯង ទោះបីជា​ត្រូវ​ផ្តល់​សិទ្ធិ​តាម​ផ្លូវច្បាប់​ដល់​ប្រេត ភី​ត​ក៏​ដោយ ។

នាង​អេ​ន​ចេ​លី​ណា ជោ​លី មាន​មេធាវី​ម្នាក់​មាន​រហស្សនាម​ថា ស្តេច​នៃ​ការ​លែងលះ គឺ​លោកស្រី Laura Wasser ជា​អ្នក​ជួយ​មើល​ខុស​ត្រូវ​លើ​ផ្នែក​ច្បាប់ ។ នាង​ជោ​លី មិន​បាន​សុំ​ទាមទារ​ប្រាក់​ថែទាំ​កូន​ពី​លោក​ប្រេត ភី​ត​ទេ តាម​រយៈ​ការ​បញ្ជាក់​ក្នុង​ឯកសារ​លែងលះ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៦ ។

នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត ភី​ត បាន​រួមរស់​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០០៤ មក និង​ទើបតែ​រៀប​ការ​កាលពី​ខែសីហា ២០១៤​។  អ្នក​ទាំង​២​បាន​បង្ហាញខ្លួន​រួម​គ្នា​ជា​លើក​ចុង​ក្រោយ​នៅ​ខែកក្កដា កន្លង​មក ខណៈ​ពេល​នាំ​កូនភ្លោះ Knoc និង  Vivienne ទៅ​ទទួលទាន​អាហារ​ក្នុង​ថ្ងៃ​ខួបកំណើត​នៅ​តំបន់ «West Hollywood»៕