ណា សាឌី ជាប់​បំរាម​ឪពុក​ម្តាយ​​​

អតីត​​ Freshie girl ឆ្នាំ​២០១៤​ ណា សាឌី ត្រូវ​បាន​ឪពុក​ម្តាយ​ហាម​ឃាត់​មិន​ឲ្យ​សម្តែង​នៅក្នុង​ឈុត​ឆាក​ឱប​ថើប​នោះ​ទេ​​​​ ​ដោយសា​រ​តែ​ឪពុក​ម្តាយ​របស់​នាង​​គិតថា​ រូប​នាង​នៅក្មេង​​ខ្ចី​នៅ​ឡើយ​​។ នេះ​បើ​តាម​ កញ្ញា ណា សាឌី បញ្ជាក់ប្រាប់ Sabay។

 

ណា សាឌី ជាប់​បំរាម​ឪពុក​ម្តាយ​​​

 

តារាសម្តែង​វ័យ​២០​ឆ្នាំ​ខាង​លើ​ ថ្លែង ​៖ “ចាស​បង​ប៉ាម៉ាក់​ខ្ញុំ​ មិន​ឲ្យ​ខ្ញុំ​សម្តែង​​នៅក្នុង​ឈុត​ឆាក​ឱប​ថើប​ សម្រាប់​ខ្ញុំ​ផ្ទាល់​​ ក៏​ខ្ញុំ​​មិន​ហ៊ាន​សម្តែង​​ដែរ ព្រោះ​ខ្ញុំ​នៅ​ក្មេង​អត់​ហ៊ាន​ ថត​ឈុត​ឆាក​បែប​ហ្នឹង​ទេ​បង​ ណា​មួយ​ខ្ញុំ​អៀនច្រើន​ផង​​ គឺ​មិន​ហ៊ាន​ថត​តែ​ម្តង​បង​ តែ​បើ​គ្រាន់តែ​​សម្តែង​ធម្ម​តា​គ្មាន​ឈុត​ទាំង​នោះ​ខ្ញុំ​សម្តែង​”។

 

បន្ទាប់​ពី​កញ្ញា ណា សាឌី បាន​ចូល​​ប្រឡូក​សិល្បៈ​ជាង​មួយ​ឆ្នាំ​កន្លះមក​​នេះ​នាង​មាន​ឱកាស​បាន​ថត​ខ្សែ​ភាព​យន្ត​ភាគ​សម្រាប់​បញ្ចាំង​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន​ចំនួន​២​រឿងមក​ហើយ​ រឿង​ទី១​របស់​នាង​ “សុបិន្តស្នេហ៍​យុ​វវ័យ​” និង​រឿង​ទី​២​”ព្យុះ​ចិត្ត​អ្នក​លែង​”​ កំពុង​ដំណើការ​ថត​។

 

នៅក្នុង​រឿង​ទាំង​ពីរ​ខាង​លើ​នេះ​ក៏​គ្មាន​ឈុត​ឆាក​ណា​មួយ​តម្រូវ​ឲ្យ​នាង​សម្តែង​ឱប​ថើប​នោះ​ដែរ​។ស្រប​ពេល​ ឪពុក​ ម្តាយ​របស់នាង​ក៏​បាន​ហាម​ប្រាម​មិ​ន​ឲ្យ​សម្តែង​នៅក្នុង​រឿង​ឱប​ថើប​។ ណា សាឌី ថ្លែង​ប្រាប់ Sabay។​

 


​​អតីត​ Freshie girl ខាង​លើ​ក៏បាន​រំលឹក​រឿង​រ៉ាវ​មួយ​ចំនួន​ ទាក់​ទង​ក្នុង​ការ​ថត​ខ្សែភាព​យន្ត​លើក​ដំបូង​របស់​នាង​ក្នុង​រឿង “សុបិន្តស្នេហ៍​យុវវ័យ” ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ នាង​បន្ត​ថា​ សម្រាប់​នាង​ក្នុង​ការ​សម្តែង​ទី១​នាង ​មិន​ចេះ​និយាយ​ប៉ារ៉ូល​លេង​ ទី២​មិន​ចេះ​មើល​កាម៉េរ៉ា និង​ប្រើប្រាស់​ទឹក​មុខ។ តែ​នៅ​ក្នុង​​រឿង​ទី២​ “ព្យុះជីវិត​ចិត្ត​អ្នក​លេង​” នេះ​នាង​អាច​សម្តែង​បាន​ល្អ​ជាង​មុន៕

 

អត្ថបទ៖ ឆុង ស៊ីណាន​​