Barcelona និង Real Madrid ប្រកួតស្មើដូចគ្នា យប់មិញ ខណៈ Messi របួសសាច់ដុំក្រលៀន ខកខានប្រកួត៣សប្តាហ៍ (មានវីដេអូ)

អេស្ប៉ាញ៖ ក្លិប Barcelona និង Atletico Madrid កាលពីយប់មិញនេះ ប៉ះគ្នាក្នុងជំនួប La Liga សប្តាហ៍ទី៥ ដោយលទ្ធផលចុងក្រោយ ក្រុមទាំង២ បានត្រឹមស្មើគ្នា ១-១ ខណៈកីឡាករកំពូល Lionel Messi រងរបួសក្នុងអំឡុងការប្រកួត។ ចំនែកឯ Real Madrid វិញ ប្រកួតស្មើគ្នាជាមួយ Villareal ក្នុងលទ្ធផល ១-១ ដូចគ្នា នៅក្នុងកីឡដ្ឋានរបស់ខ្លួន។

ទាក់ទងនឹងការប្រកួតរវាង Barcelona និង Atl. Madrid យប់មិញនេះ ប្រព្រឹត្តឡើងនៅក្នុងកីឡដ្ឋាន Camp Nou របស់ Barcelona ដោយនៅក្នុងការប្រកួតក្រុមទាំង២ សុទ្ធតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីរៀងៗខ្លួន។

នៅក្នុងតង់ទី១ Barcelona ជាអ្នកនាំមុខមុន នៅនាទី៤១ ដោយកីឡាករ Ivan Rakitic ។ ចូលដល់តង់ទី២ នៅក្នុងនាទី៥៩ កីឡាករ Lionel Messi ត្រូវបានប្តូរចេញ ដោយសារមានបញ្ហារបួសសាច់ដុំក្រលៀន និងជំនួសវិញដោយកីឡាករ Arda Turan ។ Messi ប្តូរចេញទើបតែបាន២នាទី ស្រាប់តែ Atl. Madrid បានរកគ្រាប់តាមស្មើវិញភ្លាមៗ នៅនាទី៥១ ដោយកីឡាករ Angel Correa ធ្វើឲ្យលទ្ធផល ១-១ រក្សារហូតដល់បញ្ចប់ការប្រកួត។

ចំពោះបញ្ហារបួសរបស់ Messi វិញ កីឡាកររូបនេះនឹងត្រូវខកខានប្រកួតរយៈពេល៣សប្តាហ៍ ដោយនៅក្នុងនោះ រូបគេនឹងមិនបានជួយក្រុមក្នុងពានរង្វាន់ Champion League នៅសប្តាហ៍ក្រោយ ពេលប៉ះជាមួយនឹង Borussia Monchenglabach នៅប្រទេសអាល្លឺម៉ង់ ។ តែយ៉ាងណាមិញ គ្រូបង្វឹកលោក Luis Enrique ជឿជាក់ថា Messi នឹងវិលត្រលប់មកវិញទាន់ពេលវេលា មុននឹងការប្រកួតជាមួយនឹង Man City ។ 

ក្រលេកមកមើល លទ្ធផលនៃការប្រកួតរបស់ក្លិប Real Madrid វិញ ដោយកាលពីយប់មិញ ពួកគេបានត្រឹមប្រកួតត្រឹមស្មើជាមួយនឹង Villareal ក្នុងដីខ្លួនឯង ១-១ ។ នៅក្នុងការប្រកួត Villareal គឺជាក្រុមមានសំណាងនាំមុខមុននៅនាទី៤៥ ដោយការស៊ុតបាល់ប៉េណាល់ទីពីកីឡាករ Bruno Soriano ប៉ុន្តែការនាំមុខមិនបានយូរប៉ុន្មាន ខ្សែការពារ Sergio Ramos បានជួយឲ្យ Real តាមយកស្មើវិញនៅនាទី៤៨ ធ្វើឲ្យលទ្ធផលរក្សារហូតដល់បញ្ចប់ការប្រកួត ១-១ ។

ដូច្នេះ Real Madrid នៅតែរក្សាតំណែងលេខ១ដដែល នៅក្នុងតារាចំណាត់ថ្នាក់ ថ្វីត្បិតមិនបានឈ្នះក្តី ចំនែកឯ Barcelona វិញឈរនៅលេខ៣ ក្នុងតារាចំណាត់ថ្នាក់ នៃពានរង្វាន់ La Liga ក្នុងសប្តាហ៍ទី៥នេះ ។  

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

ប្រភព៖ | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត