លោក សម រង្ស៊ី បញ្ជាក់ជំហរ​​​​ថា ការ​ធ្វើ​ពហិការ​នៅ​ដដែល ទោះ​សភា​មាន​ផែនការ​អ្វីក៏ដោយ

លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើពហិការមិនចូលប្រជុំសភាដដែល ប៉ុន្តែតំណាងរាស្ត្រជាន់ខ្ពស់ មួយរូបបានលើកឡើងថា គណបក្សនឹងប្រើប្រាស់គណៈកម្មការសភាដើម្បីដាក់សម្ពាធរដ្ឋមន្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលលើបញ្ហាបន្ទាន់របស់ជាតិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍កាលពីថ្ងៃអង្គារថា គណបក្សប្រឆាំងបានបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួន ដែលបានចាប់ផ្ដើមបន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីចុងខែឧសភា។ ប៉ុន្តែលោក សម រង្ស៊ី បានមានប្រសាសន៍ថា ត្រូវតែមាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយ” មុនពេលគណបក្សត្រឡប់ចូលទាំងអស់គ្នា។ លោក សម រង្ស៊ី បានលើកឡើងនៅក្នុងអុីម៉េលថា “ការត្រឡប់មកកាន់រដ្ឋសភាវិញនៅ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មានន័យថា ស្ថានការណ៍នយោបាយត្រឡប់ទៅរកសភាពធម្មតាវិញ ដែលជាក់ស្តែងមិនមែនអ៊ីចឹងនោះ”។ លោកបានបន្ថែមថា “ដរាបណាអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រមិនត្រូវបានគោរព និងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេមិនត្រូវបានធានានៅពេលបំពេញការងារនោះ វានៅតែលំបាកសម្រាប់សមាជិកសភាគណបក្សប្រឆាំងក្នុងការបន្តការងាររបស់ខ្លួនជាធម្មតា”។ លោក សម រង្ស៊ី ត្រូវបានបណ្ដេញចេញពីសភាបន្ទាប់់ពីការកាត់ឱ្យជាប់ទោសពីបទបរិហារកេរ្តិ៍រយៈពេលជាច្រើនឆ្នាំរបស់លោក ត្រូវបានសើរើឡើងវិញកាលពីខែវិច្ឆិកា។លោកកំពុងរស់នៅក្នុងប្រទេសបារាំងដើម្បីគេចពីទោសជាប់ពន្ធនាគារ។ លោក កឹម សុខា ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះ នៅតែសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិដដែល។ តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប និងសមាជិកព្រឹទ្ធសភាមួយរូបកំពុងជាប់ពន្ធនាគារ ជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុក ដែលត្រូវបានចាត់ទុកថា ជាទោសព្រហ្មទណ្ឌ។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា […]

The post លោក សម រង្ស៊ី បញ្ជាក់ជំហរ​​​​ថា ការ​ធ្វើ​ពហិការ​នៅ​ដដែល ទោះ​សភា​មាន​ផែនការ​អ្វីក៏ដោយ appeared first on The Cambodia Daily.