នគរបាល​!​!​!​ តើអ្នក​ដឹងថា​ពាក្យ​ “នគរបាល” ​មានន័យ​យ៉ាង​ម៉េចទេ?​

យ៉ាង​ហោចណាស់​ក្នុងមួយ​ខែៗ​ អ្នក​ប្រហែល​ជាបាន​និយាយ​ពាក្យថា​៖​ នគរបាល ​យ៉ាង​តិចក៏​ពី១-១០ដង​ដែរ ​ឬអ្នក​ខ្លះហៅ​ពាក្យថា​៖ ​នគរបាល​​ៗ​ ស្ទើរតែ​រាល់ថ្ងៃ​ ។ ​តើអ្វីទៅជា​ នគរបាល ​? ​តើ​នគរ​បាល​មានតួនា​ទី​​​ និង​ទំនួលខុសត្រូវ​ចម្បង​​​ៗ​អ្វីខ្លះ​ចំពោះ​ប្រជាជន​ និងប្រទេសជាតិ​ទាំងមូល ​?​
ពាក្យថា​៖​ នគរបាល​នេះ ​មិន​មែន​ចង់​សម្គាល់​ត្រឹមតែ​ទៅលើ​បុគ្គល​ ឬក្រុម​មនុស្ស​ដែល​ស្លៀក​ពាក់​នូវ​ឯក​សណ្ឋាន​ដូចៗ​គ្នា​ មាន​ឋានន្តរ​សក្តិ ​និងគ្រឿង​ឥស្សរិយយស​ ដែល​រដ្ឋ​អំណាច​បានរៀប​ចំ​ទុក​ដាក់​ឱ្យ​ទៅ​តាម​ឋានានុក្រម​តែប៉ុណ្ណោះទេ​ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះគឺ​ នគរបាល​គឺជា​អ្នក​ដែលបំពេញ​ និង​បម្រើ​ជូន​ប្រជាជន​នូវសន្តិសុខ​ សុវត្ថិភាព​ និងសេវាកម្ម​សាធារណៈ​ទូទៅ​ដែល​បានចែង​កំណត់​យ៉ាង​ច្បាស់​ទៅតាម​អង្គភាព​ទទួល​បន្ទុក​គ្រប់គ្រង​ ។​
បើ​យោង​តាម​វចនានុក្រម​ខ្មែរ​ ដែល​រៀបរៀង​ដោយ​សម្ដេច​ព្រះសង្ឃ​រាជជួន​ ណាត ​ពាក្យថា​៖ ​ន​គរបាល​នេះ ​គឺសម្ដៅ​ទៅលើ​ អ្នក​ថែ​រក្សានគរ​ ឬអ្នក​ល្បាត​ការពារ​នគរ​ ឬក៏ជា​អ្នករៀបចំ​ និងត្រួតត្រា​នូវ​សណ្ដាប់​ទូទៅ​ជូន​ប្រជាជន​ និង​ប្រទេសជាតិ​ស្រប​ទៅតាម​បទ​បញ្ញត្តិ​របស់នគរ​ ។ គេអាច​ហៅថា​៖ ​នគរបាល​ថាជារដ្ឋ​តម្រួត​ក៏បាន​ ។ សម្រាប់​នៅទីក្រុង​ភ្នំពេញ​គេនិយម​ហៅថា​៖​ នគរបាល​​ៗ​ច្រើន​ជាង​​ ប៉ុន្តែ​សម្រាប់​នៅតាម​ស្រុកឃុំ​ទីជនបទ ​លោក​វោហាសព្ទ​ខ្មែរ​បាន​កំណត់​ឱ្យហៅថា​៖​ តម្រួត​ស្រុកវិញ​ ។ ​ដូច្នេះ​ពាក្យថា​៖ នគរបាល​នេះ​ វាមាន​ន័យ​ទូលំទូលាយ​ណាស់ ​ព្រោះចង់​សម្ដៅ​លើបុគ្គល​ដែល​បម្រើ​ដោយ​ជួយមើល​ការខុសត្រូវ​នូវសុខសន្តិភាព​ជូននគរ​ទាំងមូល​ គឺធ្វើយ៉ាងណា​ឱ្យប្រជាជន​ទាំងអស់​រស់នៅ​ក្នុងសេចក្ដីសុខ ​សុវត្ថិភាព​ទាំងផ្លូវ​កាយ ​និងផ្លូវចិត្ត​ ដោយគ្មាន​ការគាប​សង្កត់​ ការ​បៀត​បៀន​ ការវាយ​ធ្វើបាប​ ឬការ​ប្រមាថ​ណាមួយ​ដោយ​ចេតនា ​ឬអចេតនា​ទៅលើ​ប្រជាជន​ឯងឡើយ ​។ ​ដូច្នេះហើយ ​មុននឹង​​ក្លាយ​ជានគរបាល​ទៅបាន ​គឺរដ្ឋអំណាច​ត្រូវស្វែង​ជ្រើសរើស​បុគ្គលដែល​ប្រកប​ដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​ត្រឹមត្រូវ ​មានគុណធម៌ ​សប្បុរសធម៌​ ព្រហ្មវិហារធម៌ ​និងសុច្ចរឹត​យុត្តិធម៌​ឱ្យបាន​ម៉ឺងម៉ាត់​ម៉ដ្ឋចត់​ជាមុនសិន​ ទើបអាច​អនុញ្ញាតិ​ឱ្យចូល​បំពេញ​ភារកិច្ច​ជូននគរ​ ជូនជាតិ​ និងជូន​ប្រជាជន​បានយ៉ាងល្អ​ប្រសើរ ​៕​

នគរបាល​!​!​!​ តើអ្នក​ដឹងថា​ពាក្យ​ “នគរបាល” ​មានន័យ​យ៉ាង​ម៉េចទេ?​នគរបាល​!​!​!​ តើអ្នក​ដឹងថា​ពាក្យ​ “នគរបាល” ​មានន័យ​យ៉ាង​ម៉េចទេ?​នគរបាល​!​!​!​ តើអ្នក​ដឹងថា​ពាក្យ​ “នគរបាល” ​មានន័យ​យ៉ាង​ម៉េចទេ?​នគរបាល​!​!​!​ តើអ្នក​ដឹងថា​ពាក្យ​ “នគរបាល” ​មានន័យ​យ៉ាង​ម៉េចទេ?​
ដោយ៖ ឈូកស
Cool FM 100.7