លោក ​Bush​ សន្យាថា​គាត់នឹង​បោះឆ្នោត​ឱ្យ ​Hilary ​Clinton ​

ជា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ George​ H​.W.​ Bush​ ដែលជា​ឪពុក​របស់​លោក​អតីត​ប្រធានាធិបតី​ George​ W.​ Bush ​និងជា​ជីតា​របស់​លោក​តំណាង​រាស្រ្ត​ J​e​b​ ​B​u​s​h​ ​ដែល​សព្វថ្ងៃ​នេះ​លោក​មាន​វ័យ៩២​ឆ្នាំ​ហើយនោះ​ លោក​បាន​និយាយ​ប្រាប់ថា​៖ ​លោកនឹង​បោះឆ្នោត​ឱ្យ​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​មកពី​គណបក្សប្រជាធិបតេយ្យ ​គឺលោកស្រី​ Hilary ​Clinton​ នេះបើ​យោងតាម​ប្រភព​ច្បាស់កា​រ​មួយ​ដែល​ជិត​ស្និទ្ធ​នឹងលោក​ Bush​ ​។ ដូចគ្នានេះ​ អ្នកស្រី​ Kathleen ​Kennedy ​Townsend ​ដែលជា​ក្មួយស្រី​របស់អតីត​ប្រធានាធិបតីអាមេរិក ​លោក ​John F.​ Kennedy ​បានបង្ហោះ​មតិ​មួយ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​អ្នកស្រីថា​៖ ​លោកតា​ Bush ​ក៏បាន​ប្រាប់​អ្នកស្រី​ដែរថា​ គាត់​នឹង​បោះឆ្នោត​ឱ្យអ្នកស្រី​ Hilary ​Clinton​ នាឱកាស​បោះឆ្នោត​សាកល​ពេលខាងមុខ​ ។​​
ទោះ​បីជា​ជំហរ​របស់​លោកថា​នឹងគាំ​ទ្របោះ​ឆ្នោត​ឱ្យ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ទាំងលោក​ធ្លាប់​នៅខាង​គណបក្ស​សាធារណរដ្ឋ​ក៏ដោយក្ដី ​​លោកមិន​បាន​បង្ហើប​ប្រាប់ឱ្យច្បាស់​នោះ​ទេ​ថាមកពី​មូលហេតុអ្វី ​ប៉ុន្តែ​លោកបាន​ព្រលយថា​៖ ​លោកមិន​គាំទ្រ​គោល​នយោបាយ​របស់លោក​ Donald ​Trump ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​របស់​លោកឡើយ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះដែរ ​លោក ​J​e​b​ Bush​ ដែលជា​ចៅ​របស់លោក ​George H.W. Bush ​ក៏បាន​ប្រាប់ផង​ដែរថា​៖​ ដ្បិតលោក​នៅខាង​បក្ស​សាធារណរដ្ឋ​មែន​ ប៉ុន្តែ​លោក​នឹងមិន​បោះឆ្នោតឱ្យ​ Trump ​ឡើយ ​ទោះសូម្បីតែ​ Hilary ​Clinton ​។ លោកបាន​បន្ថែមថា​៖ លោក ​Donald ​Trump ​សព្វថ្ងៃនេះ​កំពុងតែ​បោកឆ្នាំង​បាយខ្លួនឯង​ចោល ​ដោយកុហក​បោកប្រាស​ប្រជាជន​អាមេរិក​ឱ្យលង់ជឿ​ទៅលើគោលនយោបាយ​បែប​រើសអើង​ពូជសាសន៍​ និងប្រកាន់​ស្អប់ខ្ពើម​ជនជាតិភាគ​តិច​នៅក្នុង​ទឹកដីអាមេរិក​ ។ លោកបន្ត​ថា​៖ វានឹង​គ្មានការ​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​នឹងប្រទេស​ម៉ិចស៊ីកូ​អ្វីទាំងអស់​ ហើយម៉ិចស៊ីកូ​ក៏គេ​មិនល្ងង់​ទៅចំណាយ​ប្រាក់​មកសង់​ជញ្ជាំង​ព្រំដែន​ប្រវែង​រាប់ពាន់​គីឡូម៉ែត្រ​ឱ្យរដ្ឋាភិបាល​អាមេរិក​ឡើយ​ គឺអ្វីៗ​គ្រប់យ៉ាង​ Trump ​​គ្រាន់តែ​សម្ដែង​ធ្វើជាតួកាច​ និង​តួលក់​សណ្ដែក​ដី​តែប៉ុណ្ណោះ ​៕​

លោក ​Bush​ សន្យាថា​គាត់នឹង​បោះឆ្នោត​ឱ្យ ​Hilary ​Clinton ​លោក ​Bush​ សន្យាថា​គាត់នឹង​បោះឆ្នោត​ឱ្យ ​Hilary ​Clinton ​លោក ​Bush​ សន្យាថា​គាត់នឹង​បោះឆ្នោត​ឱ្យ ​Hilary ​Clinton ​
ដោយ៖ ឈូកស
ប្រភព៖ Press TV