១០០ ឆ្នាំក្នុងគុក សំរាប់បុរសតិរឆ្ចាននេះ ដែលបោះទម្លាក់កូនស្រីចុងអាយុ៣ឆ្នាំឲ្យលង់ក្នុងអាងហែលទឹកយ៉ាងវេទនា (មានវីដេអូ)

បុរសម្នាក់ដែលបានប្រព្រឹត្តអំពើព្រៃផ្សៃលើកបោះទម្លាក់កូនស្រីចុងអាយុ ៣ ឆ្នាំ របស់ខ្លួនចុះឡើងៗ ចូលទៅក្នុងអាងហែលទឹក បណ្តាលឲ្យនាងលង់យ៉ាងត្រដរខ្យល់ ត្រូវបានផ្តន្ទាទោសឲ្យជាប់គុក ១០០ ឆ្នាំ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាមេរ៉ាឃ្លាំមើលបានបង្ហាញឲ្យឃើញឪពុកចុងតិរច្ឆានឈ្មោះ Jose David N. លើកបោះទម្លាក់ក្មេងស្រីតូចម្នាក់ចុះឡើងៗ ចូលក្នុងទឹក នៅឯសណ្ឋាគារមួយក្នុងទីក្រុង Morelia រដ្ឋ Michoacan ភាគនិរតីនៃប្រទេសម៉ិចស៊ីកូ កាលពីខែសីហា ឆ្នាំ២០១៥ ។

នាងតូចត្រូវបានឃើញប្រឹងស្រវេស្រវ៉ាភ្លីងភ្លើមក្នុងទឹកយ៉ាងវេទនា ខណៈឃាតកររូបនេះឈរមើលពីផ្នែកម្ខាងនៃអាងហែលទឹកធ្វើមិនដឹងខ្យល់អ្វី ។

ចំណែកម្តាយនាងដែលជាគិលានុបដ្ឋាយិកា ពុំបានដឹងថាកូនស្រីរបស់នាងស្លាប់នោះទេ រហូតបន្ទាប់ពីនាងបានទៅកាន់អាងហែលទឹកនោះម្តងទៀត ជាមួយប្តីរបស់នាង ។ ពេលទៅដល់អាងហែលទឹក ស្ត្រីជាម្តាយបានស្លុតចិត្តស្ទើរគាំងបេះដូងស្លាប់ ខណៈរកឃើញកូនស្រីកំពុងអណ្តែតក្នុងទឹក និងប្រញាប់ប្រញាល់យកនាងទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ប៉ុន្តែ នាងបានស្លាប់បាត់ទៅហើយ ។

ម្តាយរូបនោះបានអះអាងថា នាងពុំបានដឹងថា កូនស្រីរបស់នាងត្រូវបានធ្វើបាបបែបនេះឡើយ រហូតនាងបានឃើញនៅក្នុងវីដេអូដ៏គួរឲ្យរន្ធត់បំផុត ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ខណៈម្តាយរបស់ក្មេងស្រីតូចរងគ្រោះកំពុងគេងនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ ។ ហើយខ្សែអាត់វីដេអូនេះ ដែលត្រូវបានចុះផ្សាយជាសាធារណៈកាលពីឆ្នាំមុននេះ បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លានៅអាមេរិកខាងត្បូង ។

ឃាតករ Jose ដំបូងឡើយ ត្រូវបានព្រះរាជអាជ្ញាផ្តល់អនុសាសន៍ឲ្យកាត់ទោសករណីរបស់គាត់ ជាប់គុក ៤០ ឆ្នាំ ។ ប៉ុន្តែ ចៅក្រុមម្នាក់ទៀត បានធ្វើការផ្តន្ទាទោសករណីរបស់គាត់នេះឲ្យកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីពិនិត្យមើលខ្សែអាត់វីដេអូនោះឡើងវិញ ឃើញថាវាមានភាពសាហាវយង់ឃ្លងពេក ចំពោះក្មេងស្រីតូចដ៏កំសត់ម្នាក់នេះ ៕