អតីត​កីឡាករ​ក្រុម​​បិសាច​ក្រហម​ Park Ji Sung ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

Park Ji Sung ​អតីត​ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ត្រឡប់​ទៅ​ទឹក​ដី​អង់គ្លេស​សារ​ជា​ថ្មី​ ប៉ុន្តែ​មិន​មែន​លេង​បាល់ទាត់​ទៀត​ទេ ​គឺ​ទៅ​ដើម្បី​​បន្ត​ការ​សិក្សា​របស់​ខ្លួន។

 

អតីត​កីឡាករ​ក្រុម​​បិសាច​ក្រហម​ Park Ji Sung ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

Park Ji Sung ​អតីត​ខ្សែ​បម្រើ​ក្រុម​ Manchester United

 

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ វ័យ​៣៥​ឆ្នាំ​រូប​នេះ​ ​ទៅ​​សិក្សា​ថ្នាក់​អនុបណ្ឌិត​​​ផ្នែក​គ្រប់គ្រង​កីឡា​ នៅ​សាកលវិទ្យាល័យ​ De Montfort University ​នៅ​ទីក្រុង​ Leicester ប្រទេស​អង់គ្លេស​​រយៈពេល​១​ឆ្នាំ​ មុន​ពេល​​បន្ត​ទៅ​វគ្គ​មួយ​ទៀត​នៅ​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី និង​​ចុង​ក្រោយ​ទៅ​ប្រទេស​ស្វីស​៣​ខែ​ទៀត។

 

អតីត​កីឡាករ​ក្រុម​​បិសាច​ក្រហម​ Park Ji Sung ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

Park Ji Sung (ក្នុងវង្វង់) ថតនៅសាកលវិទ្យាល័យ DMU

 

Park Ji Sung ធ្លាប់​​លេង​ឲ្យ​ Man Utd រយៈពេល​៧​រដូវ​កាល​​​ចន្លោះ​ឆ្នាំ​២០០៥-១២ ​និង​ជួយ​ឲ្យ​បិសាច​ក្រហម​ឈ្នះ​ពាន​ Premier League ​៤ដង, UEFA Champions League ១ដង, FIFA Club World Cup ​១​ដង និង​ League Cups ​៣​ដង ក្រោម​ការ​ដឹក​នាំ​របស់​អតីត​អ្នកចាត់ការ​ Sir Alex Ferguson។

 

អតីត​កីឡាករ​ក្រុម​​បិសាច​ក្រហម​ Park Ji Sung ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

 

ក្រោយ​ចេញ​ពី​ Man Utd ​កីឡាករ​ឆ្នើម​របស់​អាស៊ី​រូប​នេះ​ បាន​បន្ត​លេង​ឲ្យ​ក្រុម​ Queens Park Rangers និង​លេង​ឲ្យ​ក្រុម​ PSV របស់​ហូឡង់​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ មុន​ពេល​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៤ ដោយ​សារ​មាន​បញ្ហា​របួស​​ជង្គង់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail