Balotelli រកបាន២គ្រាប់ដើម្បីជួយឲ្យ Nice ឡើងឈរលេខ១លើតារាង Ligue 1 (មានវិដេអូ)

តារាឆ្នើមប្រកបដោយភាពចម្រូងចម្រាស់ Mario Balotelli បានបន្តការចាប់ផ្តើមយ៉ាងល្អរបស់គេក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង តាមរយៈការជួយឲ្យក្រុម Nice ដើម្បីឡើងទៅឈរនៅលើកំពូលតារាងរបស់ Ligue 1 កាលពីរាត្រីថ្ងៃពុធ។
ft-img-template

ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ជាលើកទី២របស់គេក្នុងការបង្ហាញខ្លួនក្របខ័ណ្ឌលីកជាលើកទី៣សម្រាប់ក្រុម Nice ក្នុងពេលពួកគេបានបំបាក់ក្រុម Monaco យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ដើម្បីឡើងទៅឈរពីលើក្រុមម្ចាស់ជើងឯក Paris Saint-Germain នៅលើកំពូលតារាង។

Balotelli វ័យ២៦ឆ្នាំ បច្ចុប្បន្ន បានរកគ្រាប់បាល់បញ្ចូលទី៤គ្រាប់ក្នុងការប្រកួត៣លើករបស់គេចាប់តាំងពីចូលរួមជាមួយនឹងក្លិប Nice ដោយគ្មានតម្លៃខ្លួនពីក្លិប Liverpool ក្រោយពីបានធ្លាក់ចុះទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

Balotelli ក៏បានរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ផងដែរក្នុងការបង្ហាញខ្លួនក្នុងការប្រកួតលីកជាលើកទី១របស់គេសម្រាប់ក្រុម Nice ក្នុងពេលពួកគេទទួលជ័យជម្នះ ៣-២ លើក្រុមខ្លាំង Marseille៕

សូទស្សនាវិដេអូ Highlight របស់ Mario Balotelli (Nice 4×0 Monaco HD 21/9/2016)

លទ្ធផលនៃការប្រកួតគូផ្សេងទៀត

Angers 2 – 1 Caen
Bastia 0-0 Nancy
Guingamp 1-0 Lorient
Lyon 5-1 Montpellier
Metz 0-3 Bordeaux
Nantes 0-0 St Etienne
Rennes 3-2 Marseille

ប្រភពព័ត៌មាន៖ Channel News Asia

The post Balotelli រកបាន២គ្រាប់ដើម្បីជួយឲ្យ Nice ឡើងឈរលេខ១លើតារាង Ligue 1 (មានវិដេអូ) appeared first on CamboSport.