អង្គការ​សហប្រជាជាតិចាត់​តាំង Jack Ma ​​ជា​ទីប្រឹក្សា​ជំនួញ​

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​មហាសេដ្ឋី​ចិន​ Jack Ma ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​តែង​តាំង​ជា​ទីប្រឹក្សា​ជំនួញ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​ការ​រីក​លូតលាស់​ និង​ ការ​អភិវឌ្ឍន៍​នៅ​ជុំវិញ​ពិភពលោក។

 

អង្គការ​សហប្រជាជាតិចាត់​តាំង Jack Ma ​​ជា​ទីប្រឹក្សា​ជំនួញ​

 

លោក​ Jack Ma ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba នឹង​ចែក​រំលែក​បទ​ពិសោធន៍​​ផ្ទាល់​ខ្លួន​ និង​ ចក្ខុវិស័យ សម្រាប់​ សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ ពាណិជ្ជកម្ម​ និង ​ការ​អភិវឌ្ឍន៍ ហៅ​កាត់​ UNCTAD។ ការ​ចាត់​តាំង​នេះ​​ដែរ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក Jack Ma ចេញ​មុខ​តំណាង​​ឲ្យ​ជំនួញ​តូចៗ​​នៅ​កិច្ច​ប្រជុំ​ G20 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន។

 

អង្គការ​សហប្រជាជាតិចាត់​តាំង Jack Ma ​​ជា​ទីប្រឹក្សា​ជំនួញ​

 

ដោយ​សារ​ជោគជ័យ​របស់​លោក Jack Ma បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មេដឹកនាំ​ប្រទេស​​មួយ​ចំនួន​ចង់​បាន​យក​មក​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស និង​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជា​ដើម៕​​​​​
​​​​​​
ចុច​អាន៖ ឥណ្ឌូណេស៊ី ​ស្នើ​តែងតាំង​ ​Jack Ma​ ​ធ្វើ​ទី​ប្រឹក្សាសេដ្ឋកិច្ច

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CCTVNews​