ឃើញទេ! បើប្រហែស គឺ​សល់តែវិប្បដិសារី​ប៉ុណ្ណោះ

ខេត្ត​ព្រះសីហ​នុ​ ៖ ក្មេង​​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ស្លាប់​ និង​ក្មេង​ប្រុស​ម្នាក់​​ទៀត​ត្រូវ​​សង្គ្រោះ​ទាន់ ក្នុង​ហេតុការណ៍​ក្មេង​ទាំង​២នាក់​ទៅ​លេង​ទឹក​​អណ្តូង ដោយសារតែ​​​មាន​ការ​ធ្វេសប្រហែស​​​ពី​​អាណាព្យាបាល ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា ​​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​ព្រែ​កកោះ​ហៀវ​ ស្ថិត​​ក្នុងភូមិ​ប្ញ​ទ្ធី​១ ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

តាមមន្ត្រី​រដ្ឋបាល​ស្រុក​ឱ្យ​​ដឹង​ថា ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ឡូង អ៊ី ​អាយុ​៥​ឆ្នាំ​ ឪពុក​​ឈ្មោះ​ស៊ុន ឡូង អាយុ​៣២​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​គង់ គា​ អាយុ​៣១​ឆ្នាំ​ ​និង​ក្មេង​រង​គ្រោះ​ឈ្មោះ​នៅ បញ្ញា​ ភេទ​ប្រុស អាយុ​២​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុ ស្រុក​ស្ទឹង​​ហាវ ខេត្ត​ព្រះ​សីហ​នុ  ដោយ​​ក្មេង​ប្រុស​នោះ​​ក្រោយ​កើតហេតុ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឧកញ៉ា​ម៉ុង ស្ថិត​ក្នុង​ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស​ ​មិន​​បានគ្រោះថ្នាក់​ដល់​ជីវិត​ទេ ​ត្រូវ​ជួយសង្គ្រោះទាន់ ។