Kylei Jenner រំលេច​នាឡិកា​ដាំ​ពេជ្រ​តម្លៃ​រាប់​ម៉ឺ​ន​ដុល្លារ

តារា​បង្ហាញ​ម៉ូ​ដ​នៅ​តំបន់​អឺរ៉ុប និយម​ទិញ​សម្ភារ​ប្រើប្រាស់​មាន​តម្លៃ​ខ្ពស់​តាម​ចំណង់​ចំណូលចិត្ដ ។ ជាក់ស្ដែង​នាង​Kylie Jenner តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ទិញ​នាឡិកា​ដាំ​ពេជ្រ​មាន​តម្លៃ​ប្រហែល​១០​ម៉ឺ​ន​ដុល្លារ ។ ទន្ទឹម​នោះ​នាង​បង្ហាញ​ម៉ូ​ដ​សក់​ថ្មី​គួរ​គួរ​ជាទី​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

ចិញ្ចៀនពេជ្រ​តម្លៃ​រាប់​ម៉ឺ​ន​ដុល្លារ​នោះ​ចាត់​ទុក​ថា​ជា​វត្ថុ​គាប់ចិត្ដ​មួយ​ផង និង​លើក​សម្រស់​ផ្គាប់ចិត្ដ​គូស្នេហ៍​របស់ Kylei Jenner ផង ។

កាលពីមុន Kylie Jenner បាន​ចំណាយ​ប្រាក់​៣០​ម៉ឺ​ន​ដុល្លារ​ទិញ​រថយន្ដ​«Bently» ស៊េ​រី​ថ្មី ជូន​គូស្នេហ៍​លោក Tyga ខណៈ​ពេល​រថយន្ដ​ចាស់​របស់​គេ​ត្រូវ​នាង​ប្រើ​ល្បិច​យក​ទៅ​លាក់​ទុក ដោយ​កុហក​ថា ត្រូវ​ចោរលួច ៕