ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

ទីបំផុត​តារា​សម្ដែង​ស្រី​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​តាំង​នាម​ជា​ រាជិនី​ក្រមា​ខ្មែរ​ បាន​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ដោយ​បើក​ហាង​លក់​ផលិតផល​ ​ច្នៃ​ពី​ក្រមា​ខ្មែរ​ហើយ ដែល​មាន​ទីតាំង​នៅ​បឹង​កេងកង។ ​ពេល​នេះ​ដែរ​ Sabay នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​ទាំង​អស់​ទៅ​ទស្សនា​វីដេអូ​ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​ទាំង​ស្រុង​ពី​ហាង ​”ផ្ទះ​ស្រលាញ់” របស់​ មាន សូនីតា​។

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

“Slanh House ឬ ផ្ទះ​ស្រលាញ់​” ជា​ហាង​លក់​ផលិត​ផល​​ច្នៃ​ពី​ក្រមា​ខ្មែរ​សុទ្ធសាធ​ ​ជាពិសេស​​ក្រមា​ដែល​បាន​យក​មក​ច្នៃ​ជា​ផលិតផល​ផ្សេងៗ​ ក្នុង​នោះ​ភាគ​ច្រើន​ត្បាញ​ដោយ​ដៃ​ ជា​ស្នាដៃ​ស្ត្រី​ក្នុង​សហគមន៍​ស្រលាញ់​មាន​ទីតាំង​នៅ​ស្រុក​ភ្នំ​ស្រុក​ខេត្ត​ បន្ទាយមានជ័យ និង​​មួយ​ចំនួន​ទៀត​ មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

 

“សម្រាប់​​ជំហាន​ដំបូង​ គឺ​ខ្ញុំ​បាន​ផ្ដល់​ការងារ​ឲ្យ​​ស្ត្រី​ក្នុង​សហគមន៍​ស្រលាញ់​ចំនួន​១០​នាក់​ ដើម្បី​ឲ្យ​គាត់​ធ្វើ​ការ​ឲ្យ​ខ្ញុំ​តែ​ម្ដង​ ហើយ​សម្រាប់​ហាង​នេះ ​គឺ​ខ្ញុំ​ជួល​ដី​គេ ​ដោយ​សាង​សង់​គ្រប់​យ៉ាង​ដោយ​ខ្លួន​ តែ​សម្រាប់​ដើម​ទុន​វិញ​ មិនទាន់​អាច​សរុប​បាន​នៅ​ឡើយ” នីតា ថ្លែង។

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

មក​ទល់​ពេល​នេះ​ “ផ្ទះ​ស្រលាញ់” មិន​ទាន់​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ប៉ុន្តែ​តាម នីតា ​អ្នក​គាំទ្រ​ក្រមា​ខ្មែរយើង​​ ​បាន​ចូលមក​​ជាវ​ផលិត​ច្នៃ​ពី​ក្រមា​ពី “Slanh House ឬ ផ្ទះ​ស្រលាញ់​”បណ្ដើរ​ៗ​ហើយ៕

 
ទៅ​ទស្សនា​​វីដេអូ​​បង្ហាញ​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់​” ទាំង​អស់​គ្នា៖

 

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

ដង្គៀប​គៀប​សក់

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

វត្ថុ​អនុស្សាវរីយ៍

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

កាបូប​ដាក់​ប៊ិច​គៀប​ជាប់​សៀវភៅ

 

ចូល​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ “ផ្ទះ​ស្រលាញ់” ដោយ មាន​ សូនីតា

 

កូន​កន្សែង

 

អត្ថបទ៖ SAMEDDY​​​​​​​​​​​​​​​​