រឿង​ “កោះ​ពេជ្រ” ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​ទីក្រុងCannes ប្រទេស​បារាំង

លោក នាង កាវ៉ិច ដែល​ជាផលិតករ​​រឿង “កោះ​ពេជ្រ” បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា រឿង​នេះ​ ធ្លាប់​បាន​ជាប់​ពាន​រង្វាន់​នៅ​ក្រុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង Cannes ប្រទេស​បារាំង​ ២០១៦ ថ្មី​ៗនេះ។

 

ចុចអាន៖ភាពយន្ត​​ខ្មែរ​ត្រូវ​ជ្រើសរើស​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត Cannes ដ៏​ល្បី​នៅ​បាំរាំង

 

រឿង​ “កោះ​ពេជ្រ” ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​ទីក្រុងCannes ប្រទេស​បារាំង

រូប​តួឯក​ប្រុស និង​តួ​ស្រី

 

លោក បាន​បន្ត​ថា “កោះ​ពេជ្រ” បាន​ជាប់​ពាន​រង្វាន់​មួយ​នៅ​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​ខាង​លើ ​ផ្នែក​ការ​និពន្ធ​សាច់​រឿង​បាន​ល្អ។ “រឿង​នេះ​ចង់​និយាយ​ពី​ជីវិត​ របស់​យុវជន​ម្នាក់​កើត​នៅ​ជនបទ និង​ត្រូវ​មក​ធ្វើ​ការ​នៅ​ភ្នំពេញ​ក្នុង​កោះ​ពេជ្រ​ជា​កម្មករ​សំណង់។ ថ្ងៃ​មួយ​គាត់​បាន​ជួប​នឹង​បង​ប្រុស​ដែល​បែក​គ្នា​អស់​ជាច្រើន​ឆ្នាំ ​ដែល​បាន​មក​ដើរ​លេង​នៅ​កោះពេជ្រ​នេះ ហើយ​គេ​ត្រូវ​សម្រេចចិត្ត​ថា​គួរ​ជ្រើស​រើស​ផ្លូវ​មួយ​ណា​ ដើរ​តាម​បង​ប្រុស ឬ​ធ្វើ​ការ​សំណង​បន្ត។ ចំណែក​ពាន​រង្វាន់​ដែល​ទទួល​បាន​នោះ​ខ្ញុំ​ក៏​មិន​សូវ​ជា​ច្បាស់​ដែរ​ ដូចជា​ផ្នែក SDAC គឺ​ទាក់ទង​នឹង​ការ​និពន្ធ​សាច់​រឿង”។

 

ស្ថាបនិក​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា “កោះ​ពេជ្រ” បាន​ជ្រើសរើស​តួ​សម្ដែង​ភាគច្រើន​ចេញ​ពី​កម្មករ​សំណង និង​កម្មការិនី​រោងចក្រ។  រឿង​នេះ ជា​រឿង​មួយ​ក្នុង​ចំណោម​ ៤​​រឿង​ដែល​ផលិតកម្ម “ពូ​ព្រហ្ម” បាន​នាំ មក​ចែកចាយ​គ្រប់​បណ្ដា​រោងកុន​ក្នុង​ប្រទេស​កម្ពុជា និង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ចុង​ខែ តុលា ឆ្នាំ ២០១៦ នេះ។

 

រឿង​ “កោះ​ពេជ្រ” ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​ទីក្រុងCannes ប្រទេស​បារាំង

 

Cannes Film Festival គឺ​ជា​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​ដ៏​ធំ និង​ល្បីល្បាញ​ត្រូវ​បាន​រៀប​ចំ​ជា​រៀងរាល់​ឆ្នាំ (ឆ្នាំ​នេះ​លើក​ទី​៦៩) នៅ​ទីក្រុង Cannes ប្រទេស​បារាំង ដោយ​មាន​ការ​បញ្ចាំង​ភាពយន្ត​ល្បី​ៗ​គ្រប់​ប្រភេទ និង​មាន​កម្មវិធី​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​ក្នុង​នោះ ​មាន​តារា​ល្បី​ៗ​ជុំវិញ​ពិភពលោក​ចូលរួម។

 

ក្រៅ​ពី “កោះពេជ្រ” ភាពយន្ត​ខ្មែរ​មួយ​រឿង​ទៀត ​ដែល​ត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ Cannes Film Festival នៅ​ឆ្នាំ​នេះ​ដែរ គឺ​រឿង “Exile” របស់​លោក ឬទ្ធី ប៉ាន់ ប៉ុន្តែ​ស្ថិត​ក្នុង​ផ្នែក Special screenings ៕

 

ចុចអាន៖“កោះ​ពេជ្រ” ភាពយន្ត​តំណាង​ខ្មែរ​នៅ​មហោ​ស្រព Cannes ចេញ​រូប​ភាព​និង​វីដេអូ​ដំបូង

 

អត្ថបទ៖ទ្រី រ៉ាវី