Angelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad Pitt

6 Videos


តាមប្រភពព័ត៌មានដែលផ្សាយចេញពីស្ថានីយ៍ទូរទស្សន៍ CNN កាលពីរាត្រីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ នេះបានឲ្យដឹងថា កំពូលតារាសម្តែងហូលីវូដនាង Angelina Jolie ដែលវ័យ ៤១ ឆ្នាំ បានដាក់ ពាក្យសុំលែងលះជាមួយនឹងស្វាមីលោក Brad Pitt ដោយនៅក្នុងពាក្យបណ្តឹងនោះនាងក៏បានទាមទារ សុំឲ្យមានអាហាររូបត្ថម្ភរួមគ្នាដើម្បីថែទាំកូនទាំង ៦ នាក់ ។

នាង Angelina Jolie បានបញ្ចាក់ប្រាប់ផងដែរថា ការចែកផ្លូវគ្នានេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ មកម្ល៉េះ ។ សូមបញ្ចាក់ផងដែរថា ពួកគេមានទំនាក់ទំនងស្នេហាអស់រយៈ ពេល ១២ ឆ្នាំមកហើយ ហើយរៀបការបាន ២ ឆ្នាំមានកូនរហូតដល់ទៅ ៦ នាក់ ប៉ុន្តែភាគច្រើនជាកូនសុំគេមក ចិញ្ចឹម ដោយក្នុងនោះរួមមានកូនចិញ្ចឹមសញ្ជាតិកម្ពុជា ម្នាក់ផងដែរឈ្មោះ Maddox ។

Angelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad Pitt

នាង Angelina Jolie បានរៀបរាប់ប្រាប់ទៀតថា ពន្លកស្នេហ៍រវាងរូបនាងជាមួយនឹងលោក Brad Pitt គឺបានកើតឡើងពេលថតខ្សែភាពយន្តរឿង «Mr and Mrs Smith» កាលពីឆ្នាំ ២០០៣ ដោយកាលណោះនាងយល់ឃើញថា កំពុងតែជ្រៀតចូលក្នុងគ្រួសារលោក Brad Pitt និងអ្នកស្រី Jennifer Aniston ។ ដូច្នេះទំនាក់ទំនងស្នេហាលួចលាក់នេះត្រូវរង់ចាំរហូតដល់ខែមករា ឆ្នាំ ២០០៥ ពេលដែលលោក Brad Pitt និង ភរិយាចែកផ្លូវគ្នា ទើបនាងចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាផ្លូវការ ជាមួយលោក Brad Pitt ហើយនៅក្នុងខែសីហា ឆ្នាំ ២០១៤ ទើបរៀបការពេញច្បាប់ ។

Angelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad Pitt

ការឈានទៅដល់ការលែងលះគ្នានេះ បើតាមព័ត៌មានបែកធ្លាយពីក្នុងរង្វង់សិល្បៈបានឲ្យដឹងថា រឿងនេះកើតមានឡើងតាំងតែពីខែមករា ឆ្នាំ ២០១៦ មកម្លេះ ដោយកាលណោះពួកគេតែងបង្ករឿង ឈ្លោះប្រកែកគ្នាជាញឹកញាប់ ជាពិសេស នាពេលថ្មីៗនេះការឈ្លោះប្រកែកគ្នាកាន់តែធ្ងន់ធ្ងរថែមទៀត រហូតឈានមកដល់ដំណាក់កាលចុងក្រោយរស់នៅមិនចុះសម្រុងនឹងគ្នា ទើបនាង Angelina Jolie ដាក់ពាក្យសុំលែងលះជាមួយស្វាមីលោក Brad Pitt តែម្តងទៅ ៕ គ ឡេង

Angelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad PittAngelina Jolie ដាក់ពាក្យសុំលែងលះប្តីលោក Brad Pitt