ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)

6 Videos


តារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម ត្រូវបានទស្សនិកជនទូទាំងប្រទេស ស្គាល់នាងទាំងចាស់ទាំងក្មេងតាមរយៈការច្រៀងបទកន្ទ្រឹម ការលេងកំប្លែងផ្សេងៗ ហើយម្យ៉ាងវិញទៀត ព្រោះនាងជាកូនស្រីដែលកើតក្នុងត្រកូលជាអ្នកសិល្បៈ និងមានទេពកោសល្យជាអ្នកសិល្បៈពីកំណើតស្រាប់ ។

ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)

មិនត្រឹមតែមានអាជីពជាអ្នកចម្រៀងដ៏ពីរោះ ដើម្បីបម្រើអារម្មណ៍ដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ប៉ុណ្ណោះទេ តារាស្រីរូបនេះ ថែមទាំងចេះលេងភ្លេងខ្មែរបុរាណបានយ៉ាងពីរោះរណ្ដំចិត្តទៀតផង ។

ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)

ជាក់ស្ដែងណាស់ តារាស្រីចម្រុះទេពកោសល្យរូបនេះ ទើបតែលេងឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានឈ្មោះ ឃឹម ដែលនាងលេងជាបទ មហោរី ដើម្បីផ្ញើជូនដល់បងប្អូនក្មេងចាស់ប្រុសស្រីទាំងអស់ស្ដាប់កម្សាន្ដ ។

ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)

ជាមួយគ្នានេះដែរ តារាស្រីដែលពោរពេញដោយទេពកោសល្យរូបនេះ ក៏បានបង្ហើបប្រាប់ថា នេះជាការលេងដើម្បីរំឭកដល់មេរៀនចាស់ ព្រោះតាំងពីតូចមក អ្នកនាង មិនដែលធ្លាប់លេងឧបករណ៍ ឃឹម នេះឡើយ គឺ អ្នកនាង ធ្លាប់លេងតែឧបករណ៍ភ្លេង តាខេ តែប៉ុណ្ណោះ ៕ BeBe

ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)ស្ដាប់ ខាត់ សុឃីម រំឭកមេរៀនចាស់បន្តិចមើល៎! (មានវីដេអូ)