សត្វ​ ៦ ប្រភេទទាក់ទាញ​ភ្ញៀវ​ទេសចរ ជាង​គេ​នៅ​​​ភ្នំ​​តាម៉ៅ

ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។

 
សត្វ​ ៦ ប្រភេទទាក់ទាញ​ភ្ញៀវ​ទេសចរ ជាង​គេ​នៅ​​​ភ្នំ​​តាម៉ៅ

មូលហេតុ​ដែល​​នាំ​ឲ្យ​សត្វ​ទាំង​នោះ ក្លាយ​ជា​​សត្វ​​ពេញ​និយម​ជាង​គេ ត្រូវ​បាន​លោក គុយ តុង អនុប្រធាន​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ប្រាប់​ថា ដោយសារ​​សត្វ​ទាំង​នោះ​ពពួក​សត្វ​កម្រ ហើយ​សត្វ​មួយ​ចំនួន​ក៏​មាន​ភាព​ឈ្លាសវៃ អាច​សំដែង​សមត្ថភាព​ពិសេស​សម្រាប់​ភ្ញៀវ​ទស្សនា​ផង​ដែរ។

 
សត្វ​ ៦ ប្រភេទទាក់ទាញ​ភ្ញៀវ​ទេសចរ ជាង​គេ​នៅ​​​ភ្នំ​​តាម៉ៅ

សត្វ​ ៦ ប្រភេទទាក់ទាញ​ភ្ញៀវ​ទេសចរ ជាង​គេ​នៅ​​​ភ្នំ​​តាម៉ៅ

 

 
អត្ថបទ៖ ខុត សីហា