មហាកំពែង​ចាស់​ទ្រុឌទ្រោម ចិន​យក​ស៊ីម៉ង់ត៍​ប៉ះ អ្នក​លេង​អ៊ីនធឺណិត​ផ្ទុះ​ប្រតិកម្ម​ខ្លាំង

មហាកំពែង​ចិន អាយុកាល ៧០០ឆ្នាំ លាត​សន្ធឹង​យ៉ាង​វែង​អន្លាយ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ត្រូវ​បាន​គេ​ជួស​ជុល​ឡើង​វិញ ដោយ​ប្រើប្រាស់​ស៊ីម៉ង់ត៍​រលោង​ពណ៌​ស ក្រោម​បញ្ជា​ពី​ការិយាល័យ Cultural Relics Bureau របស់​ទីក្រុង Suizhong។

 

មហាកំពែង​ចាស់​ទ្រុឌទ្រោម ចិន​យក​ស៊ីម៉ង់ត៍​ប៉ះ អ្នក​លេង​អ៊ីនធឺណិត​ផ្ទុះ​ប្រតិកម្ម​ខ្លាំង

មហាកំពែងចិនក្រោយការជួសជុលដោយប្រើស៊ីម៉ង់

 

ការ​ជួសជុល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្បែរ​ព្រំដែន​នៃ​ខេត្ត Liaoning និង Hebei តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​សាធារណៈ បន្ទាប់​ពី​រូបថត​នៃ​លទ្ធផល​ក្រោយ​ពេល​ជួស​ជុល ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ នៅ​លើ​បណ្តេញ​សង្គម Weibo ដោយ​សារព័ត៌មាន​ចិន Beijing News ក្នុង​សប្តាហ៍​នេះ។

 

មហាកំពែង​ចាស់​ទ្រុឌទ្រោម ចិន​យក​ស៊ីម៉ង់ត៍​ប៉ះ អ្នក​លេង​អ៊ីនធឺណិត​ផ្ទុះ​ប្រតិកម្ម​ខ្លាំង

មហាកំពែងចិនមុនពេលជួសជុល

 

វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ស្តា​ផ្នែក​ខ្លះ​នៃ​មហាកំពែង ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ប៉ុន្តែ​ការ​ជួស​ជុល​នេះ បែរ​ទទួល​បាន​ការ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង ពី​អ្នក​ប្រើប្រាស់​បណ្តេញ​សង្គម​ចិន​ទៅ​វិញ។ នាយក​រង​នៃ Great Wall of China Society លោក Dong Yaohui បាន​និយាយ​ថា ការ​ជួសជុល​នេះ​បាន​បញ្ចប់​ដោយ លទ្ធផល​អាក្រក់​ជា​ទីបំផុត។ វា​បាន​បំផ្លាញ​រូបរាង​ដើម​នៃ​មហាកំពែង និង​នាំ​យក​ប្រវត្តិសាស្ត្រ​ចេញ​ឆ្ងាយ​ពី​ប្រជាជន៕

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN