​អ្នក​វិទ្យាសាស្ត្រ​​កំពូល​ ៣៧៥​នាក់​​​ ព្រមាន​ពលរដ្ឋ​អាមេរិក​​​​​កុំ​បោះឆ្នោត​ឲ្យ Trump

​​បណ្ដា​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ពិភព​លោក​​លំដាប់​ជួរ​មុខ​​រាប់​រយ​នាក់ រួម​ទាំង​អ្នក​ទ្រឹស្ដី​រូប​វិទ្យា​​អង់គ្លេស​ល្បី​ឈ្មោះ​​លោក​ Stephen Hawking ​ផង បាន​ព្រមាន​​​​ក្នុង​​សំបុត្រ​ចំហ​​មួយ​​កាល​ពី​ថ្ងៃ​​អង្គារ​ថ្មី​ៗ​នេះ​ថា ប្រសិន​បើ​លោក​ Donald Trump ឈ្នះ​ការ​បោះ​ឆ្នោត​​​​​​ប្រធានាធិបតី​អាមេរិក​​នៅ​ខែ​​កញ្ញា​ខាង​មុខ លោក​នឹង​​បំផ្លាញ​​​​កិច្ច​ខិតខំ​​ប្រឹងប្រែង​​របស់​សកល​​លោក ​ប្រឆាំង​​នឹង​​​បម្រែបម្រួល​អាកាសធាតុ។

 

​អ្នក​វិទ្យាសាស្ត្រ​​កំពូល​ ៣៧៥​នាក់​​​ ព្រមាន​ពលរដ្ឋ​អាមេរិក​​​​​កុំ​បោះឆ្នោត​ឲ្យ Trump

 

បេក្ខជន​ប្រធានាធិបតី​​​មក​ពី​បក្ស​សាធារណរដ្ឋ​រូប​នេះ ​ធ្លាប់​​​អះអាង​ថា​​​ ការ​កើន​ឡើង​​កម្ដៅ​ផែន​ដី​​ គឺ​ជា​រឿង​បោក​ប្រាស់​ ដែល​​វា​ត្រូវ​បាន​​បង្កើត​ឡើង​ ​និង​​ដើម្បី​ផល​ប្រយោជន៍​​ចិន​​ប៉ុណ្ណោះ។ Trump បាន​សន្យា​កាល​ពី​ខែ​ឧសភា​​ថា​​​​នឹង​​លុប​ចោល “កិច្ចព្រមព្រៀង​​​ស្ដីពី​​បម្រែបម្រួល​អាកាសធាតុ​​​ក្រុង​ប៉ារីស​”។

 

ក្នុង​សំបុត្រ​ចំហ​ សមាជិក​ទាំង​ ៣៧៥​រូប​ មក​ពី​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​អាមេរិក (NAS) រួម​មាន​​​ម្ចាស់​ណូបែល​សន្តិភាព​​​ចំនួន​ ៣០​រូប​ផង​ ​បាន​បង្ហាញ​​​ក្ដី​ព្រួយ​បារម្ភ​​​​ថា​ ទាំង​ភពផែន​ដី​ ទាំង​អាមេរិក​នឹង​ជួប​​​ផល​លំបាក​ធ្ងន់ធ្ងរ និង​រយៈពេល​យូរ បើ​ Trump ​លុប​កិច្ច​ព្រមព្រៀង​នេះ។

 

សហរដ្ឋ​អាមេរិក​ និង​​​ចិន ជា​ប្រទេស​​បញ្ចេញ​កាក​សំណល់​​​​​ប៉ះពាល់​ដល់​ផ្ទះ​កញ្ចក់​​ធំ​ជាង​​គេ​បំផុត​​លើ​លោក។ ចំណែក​សមាជិក​​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​​​​ចំនួន​ ១៧០​ប្រទេស បាន​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​​​​ការ​ប្រែ​ប្រួល​​អាកាសធាតុ​បន្ត​​ ដោយ​ព្យាយាម​​កាត់​បន្ថយ​​​ការ​បញ្ចេញ​​ឧស្ម័ន​ពុល​​​​កាបូន៕

 

​អ្នក​វិទ្យាសាស្ត្រ​​កំពូល​ ៣៧៥​នាក់​​​ ព្រមាន​ពលរដ្ឋ​អាមេរិក​​​​​កុំ​បោះឆ្នោត​ឲ្យ Trump

លោក​ Stephen Hawking

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Huffingtonpost