Century 21 Cambodia បាន​​សិទ្ធិ​​ផ្ដាច់​មុខ​លក់​គម្រោង​ទីក្រុង​បៃតង​​១០០​ពាន់​លាន​ដុល្លារ នៅ​ម៉ាឡេស៊ី

ទីក្រុង​បៃតង ឬ Forest City ដែល​ជា​គម្រោង​តម្លៃ ១០០​ពាន់​លាន​ដុល្លា​​របស់​ក្រុមហ៊ុន Country Garden នៅ​តំបន់ Iskadar Malaysia នៅ​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ប្រកាស​ដាក់​លក់​នៅ​កម្ពុជា​ជា​ផ្លូវការ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគ​យល់​គ្នា​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន Country Garden Group និង Century 21 Cambodia កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ នៅ​សណ្ឋាគារ ឡឺរ៉ូយ៉ាល ភ្នំពេញ។

 

Century 21 Cambodia បាន​​សិទ្ធិ​​ផ្ដាច់​មុខ​លក់​គម្រោង​ទីក្រុង​បៃតង​​១០០​ពាន់​លាន​ដុល្លារ នៅ​ម៉ាឡេស៊ី

 

ទីក្រុង​បៃតង​មួយ​នេះ លាត​សន្ធឹង​លើ​ផ្ទៃដី ៥០០០ អេឃឺ (Acres) (ជាង​២០០០​ហិកតា) ហើយ​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​កោងកាង​ធំ​ជាង​គេ​បំផុត​ទី​២​ក្នុង​ពិភពលោក​ស្ថិត​នៅ​ជួរ​មាត់​សមុទ្រ​ប្រវែង ១០ គីឡូម៉ែត្រ ខណៈ​អគារ និង​ផ្ទះល្វែង បែរ​មុខ​ទៅ​រក​ខ្យល់​បរិសុទ្ធ​មាត់​សមុទ្រ។ Forest City គឺ​ជា​ការ​ចូល​ហ៊ុន​គ្នា​រវាង​ក្រុមហ៊ុន Country Garden និង​ក្រុមហ៊ុន​កាន់​កាប់​ដោយ​រដ្ឋាភិបាល Johor។

 

លោក Caleb Loh នាយក​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Country Garden ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ស្ថាបនា​គម្រោង​យក្ស​មួយ​រវាង​ក្រុមហ៊ុន Country Garden និង​ក្រុមហ៊ុន​កាន់​កាប់​រដ្ឋាភិបាល​ Johor។ ទីក្រុង​នេះ​គឺ​ជា​ឋាន​សួគ៌​រស់​នៅ​មុខ​មាត់​សមុទ្រ អាគារ​ផ្ទះ​ល្វែង​ខ្ពស់ៗ ហើយ​ជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ជីវិត​ក្នុង​តម្លៃ​១/៤ នៅ​សិង្ហបុរី។

 

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន Century 21 Cambodia ថ្លែង​ថា វិស័យ​អចលនទ្រព្យ​ជា​វិស័យ​មួយ​ដែល​សំខាន់ ដូច្នេះ​ទើប​ក្រុមហ៊ុន Century 21 Cambodia បាន​សម្រេច​ទទួល​សិទ្ធិ​លក់​ផ្ដាច់​មុខ​សម្រាប់ Century 21 គ្រប់​ប្រទេស​ទាំង​អស់​ជា​សាកល​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​យក្ស​របស់​ចិន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ធំ​ជាង​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ទាំង ៥០០ ក្នុង​ពិភព​លោក។

 

Century 21 Cambodia បាន​​សិទ្ធិ​​ផ្ដាច់​មុខ​លក់​គម្រោង​ទីក្រុង​បៃតង​​១០០​ពាន់​លាន​ដុល្លារ នៅ​ម៉ាឡេស៊ី

 

លោក​បន្ត​ថា៖ “ក្រុមហ៊ុន​កំពុង​តែ​បោះ​ជំហាន​មួយ​កម្រិត​ទៀត​ទៅ​កាន់​ទីផ្សារ​អចលនទ្រព្យ​ពិភព​លោក បន្ទាប់ពី​បាន​ដំណើរ​ការ​ក្នុង​ទីផ្សារ​កម្ពុជា នៅ​ក្នុង​សម័យ​កាល​សកលភាវូបនីយកម្ម​នេះ ហើយ​ក៏​ជា​កាតាលីករ​មួយ​ជំរុញ​ឲ្យ​មាន​ការ​បើក​ចំហ​ទីផ្សារ​អចលនទ្រព្យ​កាន់​តែ​ទូលំ​ទូលាយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ”។

 

លោក Seraj Sutton នាយក​គ្រប់គ្រង​នៃ​ក្រុម​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ធុរកិច្ច​សាកល GSBD ប្រចាំ​ក្រុមហ៊ុន Century 21 Cambodia បាន​លើក​ឡើង​ថា៖ “វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ខ្លាំង ហើយ​បើក​ឱកាស​ឲ្យ​ប្រជាជន​ក្នុង​ស្រុក និង​អន្តរជាតិ​បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ”។ លោក​ថា ដើម្បី​ធ្វើឲ្យ​ធុរកិច្ច​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ឡើង ចាំបាច់​ត្រូវ​មាន​ចក្ខុវិស័យ​សកល​ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​បោះ​ជំហាន​ទៅ​មុខ​ក្នុង​គំនិត​ផ្តួច​ផ្តើម ដើម្បី​ធ្វើ​ឲ្យ​វេទិកា​ធុរកិច្ច​ក្នុង​ទីផ្សារ​អចលនវត្ថុ និង​អចលនទ្រព្យ​កាន់​តែ​ទូលំទូលាយ​ឡើង។ ចក្ខុវិស័យ​នេះ​និង​ក្លាយជា​ចលករ​មួយ​ដែល​នឹង​លើក​ទឹក​ចិត្ត​ពួកគេ​បង្កើន​វិធី​ថ្មី និង​ទំនើប​ក្នុង​គោល​បំណង​បង្កើត​បរិយាកាស​អនុគ្រោះ​ដល់​ប្រតិបត្តិការ និង​សហការ​ធុរកិច្ច​សាកល៕

 

Century 21 Cambodia បាន​​សិទ្ធិ​​ផ្ដាច់​មុខ​លក់​គម្រោង​ទីក្រុង​បៃតង​​១០០​ពាន់​លាន​ដុល្លារ នៅ​ម៉ាឡេស៊ី

 

Century 21 Cambodia បាន​​សិទ្ធិ​​ផ្ដាច់​មុខ​លក់​គម្រោង​ទីក្រុង​បៃតង​​១០០​ពាន់​លាន​ដុល្លារ នៅ​ម៉ាឡេស៊ី

 

Century 21 Cambodia បាន​​សិទ្ធិ​​ផ្ដាច់​មុខ​លក់​គម្រោង​ទីក្រុង​បៃតង​​១០០​ពាន់​លាន​ដុល្លារ នៅ​ម៉ាឡេស៊ី

 

អត្ថបទ៖ ពាណិជ្ជកម្ម