បក្ស​​​សង្គ្រោះ​​​ជាតិ​បន្ទន់​​​ជំហរ​​​លើ​​​ការ​​​ធ្វើពហិការ​​​មិន​​​ចូលសភា ស្រប​​​ពេល​​​នយោបាយ​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​

គណបក្សប្រឆាំងបានបន្ធូរលក្ខខណ្ឌនៃការធ្វើពហិការមិនចូលសភាកាលពីម្សិលមិញ ដោយដកការទាមទាររបស់ខ្លួនឲ្យរដ្ឋាភិបាលទម្លាក់ចោលសំណុំរឿងតុលាការដែលឈានដល់ការផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពាក់ព័ន្ធបទព្រហ្មទណ្ឌ។ ការបន្ទន់ឥរិយាបថមកសម្របសម្រួលពាក់ព័ន្ធការធ្វើពហិការរាប់ខែដែលចាប់ផ្តើមបន្ទាប់ពីនគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៧ ខែឧសភានោះទំនងជា បន្ថយកម្តៅនៃជម្លោះដែលផ្ទុះឡើងរវាងគណបក្សធំៗចំនួនពីរនៅកម្ពុជាស្របពេលភាពតានតឹងនយោបាយបាននិងកំពុងកើនឡើងកម្តៅ។ ស្របពេលមានការចាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដាក់ពន្ធនាគារ ការសម្ញែងកម្លាំងនៅជុំវិញទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ការគំរាមមិនឲ្យធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល និងការប្តេជ្ញារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  “កម្ចាត់” ពួកប្រឆាំងដែលធ្វើការតវ៉ាបែបនេះនោះ គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថាមានតែការពិភាក្សាទេដែលអាចត្រួសត្រាយផ្លូវទៅមុខបាន។ ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារព្រៃស កន្លែងដែលអ្នកនយោបាយគណបក្សប្រឆាំងចំនួន១៨នាក់កំពុងជាប់ពន្ធនាគារនោះលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ឥឡូវនេះគណបក្សមានឆន្ទៈលើកឡើងថា ឥឡូវនេះគណបក្សមានឆន្ទៈបញ្ចប់ការធ្វើពហិការមិនចូលសភាប្រសិនបើគណបក្សកាន់អំណាចព្រមពិចារណាច្បាប់ស្តីពីតុលាការដែលអនុម័តក្នុងពេលថ្មីៗ និងការកោះហៅរដ្ឋមន្ត្រីចំនួន៤រូបមកសាកសួរ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា “វាឈានដល់ចំណុចដែលគ្មានជម្រើសរវាងគណបក្សធំៗទាំងពីរ គឺមានតែការពិភាក្សាគ្នាប៉ុណ្ណោះ”។ កាលថ្ងៃច័ន្ទនៅក្នុងសុន្ទរកថាតែមួយដែលលោក ហ៊ុន សែន បានគំរាម “កម្ចាត់” អ្នកដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកនោះ លោកបានលើកឡើងថា លោកជា “ឆ្កែសុទ្ធ” បើចរចាជាមួយគណបក្សប្រឆាំងពាក់ព័ន្ធស្ថានភាពក្នុងពេលបច្ចុប្បន្នដោយនិយាយថា “កន្លែងតែមួយគត់ដែលចរចាបានគឺនៅសភា”។ លោក សុន ឆ័យ បានលើកឡើងថា លោក មើលឃើញថា សម្តីរបស់លោក ហ៊ុន សែន ជាសញ្ញាប្រាប់ថា ភាគីទាំងពីរត្រៀមខ្លួនចរចាជាមួយគ្នាហើយ។ លោកបានមានប្រសាសន៍ថា “សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកចង់ចរចា”។ កាលពីដើមសប្តាហ៍នេះ លោក សុន ឆ័យសមាជិកជាន់ខ្ពស់គណបក្សប្រឆាំងដែលតែងតែដឹកនាំការចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះ បានបញ្ជាក់ពីមាគ៌ាបក្សខុសស្រឡះមួយ ពេលនិយាយការពារការគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ជួនកាលវាត្រូវការមានគេមកដាស់ពួកគេឲ្យភ្ញាក់ឡើង ហើយបង្ខំឲ្យពួកគេធ្វើរឿងត្រឹមត្រូវ”។ ទើបតែខែមុនប៉ុណ្ណោះ លោក សុន ឆ័យ បាននិយាយថា គណបក្សរបស់លោកនឹងមិនពិចារណាចូលរួមសម័យប្រជុំសភាឡើយ លុះត្រាតែតុលាការឈប់ចាត់វិធានការលើលោក កឹម សុខា។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី២៥ខែសីហាថា “ខ្ញុំគិតថា ប្រសិនបើពួក គេអាចឈប់រំខានដល់ប្រធានស្តីទីរបស់យើង យើងនៅតែអាចពិចារណាត្រឡប់ទៅធ្វើការនៅក្នុងសភាវិញ”។ ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិទទួលបានជោគជ័យដោយអន្លើ ដោយលោក ហ៊ុន សែន តែងតែនិយាយចំអកលើគណបក្សប្រឆាំងដែលបដិសេធមិនមកធ្វើការហើយសូម្បីតែអ្នកសង្កេតការណ៍នយោបាយឯករាជ្យក៏លើកឡើងដែរថា គណបក្សប្រឆាំងនឹងទទួលបានប្រយោជន៍ពីការធ្វើការធ្វើនយោបាយសភា។ ចាប់តាំងពីឆ្នាំមុនមក គណបក្សសង្គ្រោះជាតិបានចាត់ទុកការធ្វើវិសោធនកម្មច្បាប់ដែលខ្លួនលើកឡើងថា វាពង្រឹងបទប្បញ្ញត្តិដែលគំរាមកំហែងដល់ឯករាជភាពរបស់តុលាការតាមរយៈការអនុញ្ញាតឲ្យស្ថាប័ននីតិប្រតិបត្តិមានសម្ពាធលើរដ្ឋបាលតុលាការនោះ ជាអាទិភាព។ ពួក គេផ្តោតលើច្បាប់ស្តីពីការរៀបចំតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលសុទ្ធតែត្រូវបានអនុម័តក្នុងឆ្នាំ២០១៤។ លោក សុន ឆ័យ […]

The post បក្ស​​​សង្គ្រោះ​​​ជាតិ​បន្ទន់​​​ជំហរ​​​លើ​​​ការ​​​ធ្វើពហិការ​​​មិន​​​ចូលសភា ស្រប​​​ពេល​​​នយោបាយ​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​ appeared first on The Cambodia Daily.