ថ្ងៃក្រោយ​ឲ្យ​រាង ! ទៅ​ម្តង​បាន​សម្រេច ញ៉ាម​ទៅ​រក​ម្តងទៀត

ថ្ងៃក្រោយ​ឲ្យ​រាង ! ទៅ​ម្តង​បាន​សម្រេច ញ៉ាម​ទៅ​រក​ម្តងទៀត



ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ដោយ​ជាប់​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ​នារី​ម្នាក់ នៅ​លើ​កោះ​មួយ​ក្នុង​ឃុំ​កំពង់ចាម ស្រុកសំបូរ ។ បុរស​រូប​នេះ ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ ខណៈ​កំពុង​ដេក​ជាមួយ​កូន​តូច​លើ​ផ្ទះ​ក្រោយ​ពី​ប្តី​មិន​នៅ ហើយ​កន្លង​មក​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​សម្រេច​ម្តង​ហើយ​កាលពី​បី​ខែ​មុន ។ លុះ​ពេល​នេះ​ញ៉ាម​ប៉ុនប៉ង​រំលោភ​ម្តងទៀត តែ​ត្រូវ​បែក​ការណ៍​ដឹង​ដល់​ប្តី​និង​អ្នកស្រុក ។

តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ អាយុ​២៥​ឆ្នាំ រៀបរាប់​ថា យប់​មួយ​នៅ​ចុងខែ​កក្កដា ខណៈ​ប្តី​នាង​មិន​នៅ​ហើយ​នាង​កំពុង​ដេក​ជាមួយ​កូន​នៅ​លើ​ផ្ទះ ស្រាប់តែ​បុរស​ឈ្មោះ ម៉េ​ង លី អាយុ​៤៤​ឆ្នាំ បាន​ឡើង​ទៅ​លើ​ផ្ទះ និង​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ជនជាប់ចោទ​បាន​គំរាម​ថា មិន​ឲ្យ​យក​រឿង​នេះ​ទៅ​ប្រាប់​ប្តី​ឬ​អ្នក​ណា​ផ្សេង​ឡើយ បើ​មិន​ដូច្នោះ​ទេ​រូបគេ​នឹង​សម្លាប់​ចោល​ទាំង​ពូជ ។

បើ​តាម​នារី​រង​គ្រោះ​ប្រាប់​នគរបាល​ថា ការ​គំរាម​បែប​នេះ​ធ្វើ​ឲ្យ​នាង​ភិតភ័យ​យ៉ាង​ខ្លាំង និង​បាន​លាក់​រឿង​នេះ​អស់​ជា​ច្រើន​ខែ ។ ចំណែកឯ​បុរស​ជាប់ចោទ​ក៏​បាន​គេចខ្លួន មិនសូវ​នៅ​ក្នុងភូមិ​ទេ ។ យ៉ាងណា​ក៏​ដោយ រឿង​នេះ​ក៏​បាន​បែកធ្លាយ ក្រោយ​ពី​នារី​រង​គ្រោះ​កើត​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ជនជាប់ចោទ ហើយ​រំលើកបើកកកាយ​រឿង​នេះ​ក៏​បានដឹង​លឺ​ដល់​ប្តី ទើប​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រំលោភ​បាន​សម្រេច​ម្តង ជនជាប់ចោទ​បាន​ប៉ុនប៉ង​រំលោភ​នាង​ម្តងទៀត តែ​ដោយសារ​ដឹង​មុន​ក៏​តែងតែ​ប្រយ័ត្ន​ខ្លួន ។ បើ​ទោះជា​បែប​ណា ករណី​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ ក៏​ដូច​ជា​ពលរដ្ឋ​ក្នុងស្រុក​សន្និដ្ឋាន​ថា ជា​រឿង​ត្រូវរ៉ូវ​គ្នា​រវាង​នារី​រង​គ្រោះ​និង​បុរស​ជាប់ចោទ តែ​ការ​បែកធ្លាយ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​មានរឿង​ថ្នាំងថ្នាក់​នឹង​គ្នា ។

អធិការរង​នគរបាល​ស្រុក​ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក ណ​យ ស៊ី​ថា​ច ថ្លែង​ថា តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ជនជាប់ចោទ​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​និង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​ខេត្ត ។ ជុំវិញ​ករណី​នេះ ជនជាប់ចោទ​ឆ្លើយ​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​ប្រាកដ​មែន ៕