Liverpool ​ជាប់​​ឈ្មោះ​ជា​​ក្លឹប​លក់​កីឡាករ​ ច្រើន​​ជាង​គេ​បំផុត​​នៅ​​អឺរ៉ុប

ក្លឹប​ហង្ស​ក្រហម​ Liverpool ​បាន​ជាប់​ឈ្មោះ​ជា​ក្លឹប​​លក់​កីឡាករ​ និង​ទទួល​បាន​ចំណូល​​ពី​ការ​លក់​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់​ នៅ​លីគ​កំពូលៗ​អឺរ៉ុប គិត​តាំង​ពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៦​នេះ។

 

Liverpool ​ជាប់​​ឈ្មោះ​ជា​​ក្លឹប​លក់​កីឡាករ​ ច្រើន​​ជាង​គេ​បំផុត​​នៅ​​អឺរ៉ុប

អតីតកីឡាករក្រុម Liverpool: Sterling (ឆ្វេង), Suarez (កណ្តាល) និង Torres (ស្តាំ)

 

បើ​តាម​ការ​សិក្សា​ពី​ CIES Football Observatory បាន​ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០១០​ រហូត​ដល់​បច្ចុប្បន្ន​ Liverpool ​លក់​កីឡាករ​សរុប​ទទួល​បាន​ចំណូល​ដល់​ទៅ​​​ ៤៤២​លាន​អឺរ៉ូ (៣៧៩​លាន​ផោន) ដែល​ក្នុង​រួម​មាន​ការ​លក់​ធំៗ​ដូច​ជា​លក់​​ Fernando Torres ទៅ​ឲ្យ​ Chelsea តម្លៃ​៥០​លាន​ផោន​, លក់​ Luis Suarez ទៅ​ឲ្យ​ Barcelona ​​តម្លៃ​៧៥​លាន​ផោន​ និង​លក់​ Raheem Sterling ទៅ​ Manchester City តម្លៃ​៤៩​លាន​ផោន​ជា​ដើម។

 

Liverpool ​ជាប់​​ឈ្មោះ​ជា​​ក្លឹប​លក់​កីឡាករ​ ច្រើន​​ជាង​គេ​បំផុត​​នៅ​​អឺរ៉ុប

 

ចំនួន​នេះ​​មាន​ន័យ​ថា Liverpool ​​ទទួល​បាន​ចំណូល​ពី​​ការ​លក់​កីឡាករ​ច្រើន​ជាង​ក្លឹប​ណាៗ​ទាំង​អស់​នៅ​ Premier League​ ​ខណៈ​ដែល​ក្លឹប​ Tottenham Hotspur ​ជាប់​លំដាប់​ទី​២ បាន​​៣៦៩​លាន​អឺរ៉ូ និង​ Chelsea ​លេខ​៣​ ​​​​លក់​បាន​​៣៥៨​លាន​អឺរ៉ូ។

 

Liverpool ​ជាប់​​ឈ្មោះ​ជា​​ក្លឹប​លក់​កីឡាករ​ ច្រើន​​ជាង​គេ​បំផុត​​នៅ​​អឺរ៉ុប

 

 

ជាង​នោះ​ទៀត​ ​បើ​គិត​ប្រៀប​ធៀប​នឹង​ក្លឹប​​នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង​អស់​ ​ក្លឹប​ហង្ស​​ក្រហម​ ក៏​នៅ​តែ​ជា​ក្លឹប​ទទួល​បាន​ចំណូល​ពី​ការ​លក់​កីឡាករ​ច្រើន​ដាច់​គេ​ដដែល​ ពោល​គឺ​នៅ​លើ​ក្លឹប​ Valencia របស់​អេស្ប៉ាញ​ លេខ​២ (៤៣២​លាន​អឺរ៉ូ) និង​ Juventus របស់​អ៊ីតាលី​ លេខ​៣ (៤១៥​លាន​អឺរ៉ូ) ​ផង​ដែរ៕

 

Liverpool ​ជាប់​​ឈ្មោះ​ជា​​ក្លឹប​លក់​កីឡាករ​ ច្រើន​​ជាង​គេ​បំផុត​​នៅ​​អឺរ៉ុប

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror