សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​រថយន្តឈ្នួល​កុំ​ឡើងថ្លៃ នៅ​ភ្ជុំបិណ្ឌ​នេះ​ និពន្ធដោយ : ថ្មីៗ       September-22-2016, 11:14 am         267

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​រថយន្តឈ្នួល​កុំ​ឡើងថ្លៃ នៅ​ភ្ជុំបិណ្ឌ​នេះ​​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុ​ទ្ឋិ​សាស្ត្រ​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​រថយន្តឈ្នួល និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់ កុំ​ឡើងថ្លៃ​ធ្វើដំណើរ​នៅ​ឱកាស​ភ្ជុំបិណ្ឌ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ស្នើ​ឲ្យ​ប្រពល​រដ្ឋ និង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ នៅក្នុង​ភ្ជុំបិណ្ឌ​នេះ​។​

​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ សូម​អំពាវនាវ​ចំពោះ​រថយន្តឈ្នួល​ទាំងឡាយ កុំ​ឡើងថ្លៃ​។ អំពាវនាវ​ដូចនេះ តែ​ពួកគាត់​មិន​ស្ដាប់ ហើយ​យើង​អត់​ឡាន​ជិះ​ក៏​ចេះតែ​ជិះ​ទៅ​។ អំពាវនាវ​ប្រជាពលរដ្ឋ​របស់​យើង អ្នកបើកបរ​របស់​យើង ក្នុងការ​ធ្វើដំណើ​ទៅ​ទីជិត​ទី​ឆ្ងាយ ដើម្បី​ចូលរួម​ភ្ជុំបិណ្ឌ​ឆ្នាំនេះ សូម​ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ពេលវេលា​ធ្វើបុណ្យ​»​។​

​ជាការ​កត់សម្គាល់​គេ​សង្កេតឃើញថា រាល់​ឱកាស​បុណ្យជាតិ​សព្វដង អ្នក​ប្រកប​របរ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ តែងតែ​ដំឡើង​ថ្លៃឈ្នួល​ដឹក​អ្នកដំណើរ​ជានិច្ច បើទោះជា​មានការ​អំពាវនាវ កុំ​ឲ្យ​ឡើងថ្លៃ ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​។ ត្រង់ចំណុច​នេះ​អ្នកតាមដាន​ស្ថានការណ៍​សង្គម យល់ថា ការអំពាវនាវ​របស់​សម្ដេច ហ៊ុន សែន ហាក់​មិនមាន​ឥទ្ធិពល​ឡើយ ប្រសិនបើ​មិនមាន​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​អ្នក​ប្រកប​របរ​បើករថយន្ត​ដឹក​អ្នកដំណើរ​ទាំងនេះ​។