ស្ថាបនិក​ក្ដារចុច Khmerism ប្រាប់​របៀប វាយ​អក្សរ​ខ្មែរ​ឲ្យ​​រហ័ស​លើ iPhone

រៀន​ចំណាំ​ទីតាំង​អក្សរ គឺ​ជា​តិចនិក​​សម្រាប់​ជួយឱ្យការវាយអក្សរ​បាន​រហ័សនៅ​​លើ​ក្ដារចុច​លក្ខណៈ​ខ្មែរ (Khmerism Keyboard) ដែលទើប​តែ​មាន​វត្តមាន​នៅ​លើ App Store កាល​ពី​ថ្មីៗ​នេះ។

 

ស្ថាបនិក​ក្ដារចុច Khmerism ប្រាប់​របៀប វាយ​អក្សរ​ខ្មែរ​ឲ្យ​​រហ័ស​លើ iPhone

 

លោក ភួយ លីហេង ស្ថាបនិក​ក្ដារចុច​លក្ខណៈ​ខ្មែរ (Khmerism Keyboard) បានប្រាប់​ថា ដើម្បី​វាយ​អក្សរ​ខ្មែរ​ឲ្យ​​រហ័ស​លើ​ក្ដារចុច​លក្ខណៈ​ខ្មែរ សំខាន់​បំផុត​គឺ​​ចំណាំ​ទីតាំង​របស់​ព្យញ្ជនៈ ​ទាំង​ ១០​តួ​នៅ​ស្រទាប់​ទី​២ ជា​មុនបន្តិចហើយ​សល់​ប៉ុន្មាន គឺ​វា​នៅ​លើ​ស្រទាប់​ទី​មួយ​ស្រាប់​ទាំងអស់ ដែល​ទីតាំង​អក្សរ​នៅ​ស្រទាំប់​ទីពីរ​នោះ​មាន​ពណ៍​ស្អាតៗ​ស្រួល​ចំណាំ​បំផុត។

 

លោក​បន្ត​ថា ក្ដារចុច​របស់​លោក​ប្លែក​ពី​ក្ដារចុច​ដទៃ​បន្តិចត្រង់​ថា ​ព្យញ្ជនៈ ស្រៈ និង​លេខ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ធ្វើ​ឱ្យ​អ្នក​ទើប​ប្រើដំបូងពិបាក​វាយ ប៉ុន្តែ​ ក្ដារចុចនេះស្រួលចុច ” ដកឃ្លា ” ដោយពុំចាំបាច់ចុច Shift+Space ច្រើន​ដងដូចជាអក្សរ​ខាងក្រោម៖ អក្សរ ” ប ” គឺ ប + ៉ + ៊ = ប៊  អក្សរ ” ក, ដ ,ន ” គឺ ចុច ( ក, ដ និង ន )+ ៉+ ៏= [ ក៏, ដ៏, ន៏ ] ចំពោះពាក្យថា ” ខ្ញុំ ” គឺ យក អក្សរ ” ញ” + ំ = ខ្ញុំ ចំពោះអក្សរ ” ស, ហ, អ ” គឺ ចុច ( ស, ហ, អ ) + ៉ +៊ = { ស៊, ហ៊, អ៊ } ចំពោះលេខខ្មែរ គឺចុចធម្មតា មិនមានការវិលត្រឡប់មកស្រទាប់ទីមួយនោះទេ។ ជាង​នេះ​ទៀតលោក​នឹង​កែ​សម្រួល​ដាក់​មុខងារប្តូរក្កាចុចពីខ្មែរទៅភាសាផ្សេងទៀត ដោយ​គ្រាន់តែអុសពី​មិនឱ្យមានអារម្មណ៍ធុញទ្រាន់ ពេលប្តូរក្តាចុច៕

 

 

ទាញ​យក​នៅ​លើនៅ​ទីនេះ

 

ស្ថាបនិក​ក្ដារចុច Khmerism ប្រាប់​របៀប វាយ​អក្សរ​ខ្មែរ​ឲ្យ​​រហ័ស​លើ iPhone

 

 

អត្ថបទ៖ រក្សា