កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​

    ​ទាំងនេះ​ជាហេតុ​ផល​មួយទៀត​ដែល​មិនគួរ​រស់នៅ​ប្រទេស​កូរ៉េខាងជើង​។ ក្រៅពី​ជំរំ​ការងារ ភាពអត់ឃ្លាន និង​ការគាបសង្កត់ អាថ៌កំបាំង​អ៊ី​ធឺ​ណេ​តរបស់​ពួកគេ​ក៏​គួរឱ្យខ្លាច​ផងដែរ​។​

​    ​ដូច​អ៊ី​ធឺ​ណេ​ត​កាលពី​ទសវត្សរ៍ ១៩៩០ ដែរ នៅ​ប្រទេស​កូរ៉េ​កុ​ម្មុយ​និ​ស្ត​មានតែ​វេ​ប​សាយ​ចំនួន ២៨ ប៉ុណ្ណោះ ចាប់ពី​វេ​ប​សាយ​បណ្តាញ​សង្គម Friend.com.kp ទៅដល់​វេ​ប​សាយ​រូបមន្ត​ធ្វើ​ម្ហូប Cooks.org.kp ដែល​ទាំងនេះ​គឺ​គ្រប់គ្រង​ដោយ​រដ្ឋា​ភិ​បា​លោក​គីម​ជុង​អ៊ុន​ទាំងអស់​។​

កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​

​    ​នៅ​កូរ៉េខាងជើង​មិនសូវមាន​វេ​ប​សាយ​កម្សាន្ត​ដូច​ពិភពលោក​ខាងក្រៅ​នោះទេ ប៉ុន្តែ​មាន​ព័ត៌មាន​ពី​សកម្មភាព​មេដឹកនាំ​កំពូល​របស់​ពួកគេ​ជាច្រើន ដូចជា ថ្ងៃនេះ​លោក​គីម​ជុង​អ៊ុន​ធ្វើដំណើរ​ទៅនេះ សប្តាហ៍​ក្រោយ​ធ្វើដំណើរ​ទៅ​ទីនោះ​ជាដើម​។​

​    ​ប្រជាជាតិ​ផ្តាច់ការ​មួយ​នេះ​មិន​អនុញ្ញាតឱ្យ​ប្រជាជន​ខ្លួន​ចូលទៅ​កាន់​ពិភព​អ៊ី​ធឺ​ណេ​ត​នោះទេ ប៉ុន្តែ​សុខចិត្ត​លាក់ទុក​សេវា​អ៊ី​ធឺ​ណេ​ត​ដោយ​ខ្លួនឯង​ទៅវិញ​។​

កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​

​    ​នៅក្នុង​សប្តាហ៍​នេះ មាន​វេ​ប​សាយ​មួយចំនួន​បាន​បើកចំហ​ដែល​អនុញ្ញាតឱ្យ​ពិភព​ខាងក្រៅ​ចូលទៅ​កាន់​ពិភព​អាថ៌កំបាំង​របស់លោក​គីម​ជុង​អ៊ុន​។​

​    ​អ្នកប្រើប្រាស់ Github ម្នាក់​បាន​បង្ហោះ​ព័ត៌មាន​លម្អិត​នៅលើ​វេ​ប​សាយ Github ដោយ​និយាយថា "​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ នៅ​ចន្លោះ​ម៉ោង ១០ យប់ Nameserver កំពូល​មួយ​របស់​កូរ៉េខាងជើង​ច្រឡំ​ធ្វើ Configure ដែល​អនុញ្ញាតឱ្យ​ផ្ទេរ​ទិន្នន័យ​ចេញទៅ​តំបន់ DNS សកលលោក​។ នេះ​បាន​អនុញ្ញាតឱ្យ​អ្នក​ដែល​ស្នើ​ក្នុង​តំបន់ AXFR មកកាន់ Nameserver ឈ្មោះ ns2.kptc.kp អាច​ចម្លង​យក​ទិន្នន័យ DNS កម្រិត​កំពូល​របស់​កូរ៉េខាងជើង​បាន​។ ទិន្នន័យ​នេះ​អនុញ្ញាតឱ្យ​យើង​ឃើញច្បាស់​ពី Domain កំពូលៗ​របស់​កូរ៉េខាងជើង​យ៉ាង​ស្រួល​"៕

កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​កូរ៉េខាងជើង​ភ្លាត់ស្នៀត​ធ្វើឱ្យ​លេច​ធ្លាយ​វេ​ប​សាយ​សម្ងាត់​របស់ខ្លួន​មកកាន់​ពិភពលោក​