តោះស្ដាប់ រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរទើបចេញ Full Audio ក្ដៅៗ! (មានចម្រៀង)

6 Videos


បច្ចុប្បន្ននេះ ការផលិតបទ Original Song គឺជាប្រធានបទដ៏ក្ដៅគគុករបស់ផលិតករនីមួយៗ ដោយសារតែសម័យកាលនេះ គឺជាវេទិកាប្រកួតប្រជែងបទចម្រៀងដែលផលិតដោយស្នាដៃកូនខ្មែរ មិនចម្លងពីបរទេស ។

តោះស្ដាប់ រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរទើបចេញ Full Audio ក្ដៅៗ! (មានចម្រៀង)

ស្របពេលដែលមហាជននាំគ្នាងាកមកគាំទ្រស្នាដៃបទថ្មី ដែលនិពន្ធដោយខ្លួនឯងនេះ រ៉េត ស៊ូហ្សាណា ដែលជាអតីតបេក្ខជនដ៏លេចធ្លោមួយរូបក្នុងកម្មវិធី The Voice Cambodia ទើបតែចេញ Full Audio ក្ដៅៗ ដែលជាភាសាជាតិយ៉ាងពីរោះ មិនចាញ់ពេលដែលនាងច្រៀងបទបរទេសប៉ុន្មានឡើយ ។

តោះស្ដាប់ រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរទើបចេញ Full Audio ក្ដៅៗ! (មានចម្រៀង)

តាមរយៈបទថ្មី «ឈប់» ដែលប្រិយមិត្តកំពុងរង់ចាំជាយូរមកហើយនោះ ពេលនេះបានមកបំពេអារម្មណ៍បងប្អូនមិត្តអ្នកស្ដាប់តាមចិត្តប្រាថ្នាហើយ។ បទចម្រៀងដែលពោរពេញដោយមនោសញ្ចេតនារបស់តារាស្រីរូបស្រស់មួយបទនេះ មានការនិយមចូលចិត្តច្រើនគួរឱ្យភ្ញាក់ផ្អើល ។

តោះស្ដាប់ រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរទើបចេញ Full Audio ក្ដៅៗ! (មានចម្រៀង)

គួររំឭកផងដែរថា តារាចម្រៀងស្រីវ័យក្មេងដែលកំពុងឈានជើងទៅរកភាពជោគជ័យរូបនេះ ធ្លាប់ត្រូវបានទស្សនិកជនមួយចំនួនទទូចចង់ឱ្យនាងច្រៀងបទចម្រៀងដែលជាភាសាជាតិ ព្រោះកូនក្រុមរបស់គ្រូបង្វឹក សុគន្ធ កញ្ញា រូបនេះ និយមច្រៀងតែបទបរទេសខណៈពេលដែលរូបនាងនៅជាបេក្ខជន ប៉ុន្ដែពេលនេះ នាងបានបកស្រាយបទជាតិដើម្បីតម្រូវតាមចិត្តទស្សនិកជនហើយ៕ BeBe

តោះស្ដាប់ រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរទើបចេញ Full Audio ក្ដៅៗ! (មានចម្រៀង)តោះស្ដាប់ រ៉េត ស៊ូហ្សាណា ច្រៀងបទខ្មែរទើបចេញ Full Audio ក្ដៅៗ! (មានចម្រៀង)