មិន​ធម្មតា​មែន ! ​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឲ្យ​តែ​លើក​ដំបូង​ដឹង​តែ​ស៊ុត​បាន​ចឹង​ម៉ង​

ក្នុងការប្រកួត EFL Cup កាលពីយប់មិញនេះក្លឹប Manchester United បានយកឈ្នះជាមួយនឹងលទ្ធផល៣ទល់នឹង១ទៅលើក្លឹប Northampton ។ ហើយក្នុងការប្រកួតនេះខ្សែប្រយុទ្ធវ័យក្មេងដ៏ល្អរបស់ Man Utd គឺកីឡាករ Marcus Rashfo ក៏អាចស៊ុតបញ្ចូលទីបានមួយគ្រាប់ ខណៈដែលនោះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងពានរង្វាន់ EFL Cup ( League Cup ) នេះផងដែរ ។

ហើយក្រោយការស៊ុតបញ្ចូលទីលើកដំបូងរបស់ Rashdford នៅ League Cup បានធ្វើឲ្យគ្រប់នឹកឃើញដល់ការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ចំនួន៥ផ្សេងទៀតដែលគេបានតងតែស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់មួយគ្រាប់ ដែលទាំងនោះមានដូចជាការការបង្ហាញខ្លួនលើកដំបូងនៅ ៖

Europa League ( Man Utd 5-1 Midtjylland ដោយ Rashford រកបាន២គ្រាប់ )
Premier League ( Rashford ស៊ុតបាន២គ្រាប់ជួយ Man Utd ឈ្នះ៣ទល់នឹង១លើ Arsenal )
Manchester Derby ( គេស៊ុត១គ្រាប់នាំ Man Utd ឈ្នះលើ Man City )
ជម្រើសជាតិអង់គ្លេស ( England 2-1 Australia គេរកបាន១គ្រាប់ )
អង់គ្លេស U21 ( គេរកបាន Hat-trick ក្នុងជ័យជំនះ៦ទល់នឹង១លើ Norway U21 )

សមទស្សនាការង្ហាញទម្រង់លេងរបស់ Rashford រួមនឹងការស៊ុតបញ្ចូលទីយប់មិញ ៖

មិន​ធម្មតា​មែន ! ​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឲ្យ​តែ​លើក​ដំបូង​ដឹង​តែ​ស៊ុត​បាន​ចឹង​ម៉ង​

  • មិន​ធម្មតា​មែន ! ​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឲ្យ​តែ​លើក​ដំបូង​ដឹង​តែ​ស៊ុត​បាន​ចឹង​ម៉ង​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:វីដេអូ
Tags: