មន្ទីរពេទ្យ​ដំបូង​​​ដែល​គ្រប់គ្រងដោយ​​ជប៉ុន​​​ បើក​ដំណើរ​ការ​​ក្នុងរាជធានី​ភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែទៅព្យាបាលជំងឺនៅក្រៅប្រទេសនោះបានមានប្រសាសន៍កាលពីម្សិលមិញនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យជប៉ុនទី១ក្នុងប្រទេសកម្ពុជា ដែលជាមន្ទីរពេទ្យដ៏ទំនើបដោយចំណាយទឹកប្រាក់សាងសង់អស់៣៥លានដុល្លារក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញថា “ខ្ញុំគិតថា ខ្ញុំចង់ក្លាយទៅជាអ្នកជំងឺលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះ”។ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ដែលគ្រោងផ្តល់ការពិគ្រោះជំងឺលើកដំបូងនៅថ្ងៃទី១៧ ខែតុលានោះ បានដាក់ចេញមហិច្ឆតារបស់ខ្លួនជាមួយស្ថិតិពីរបិទនៅក្តារប្រកាសព័ត៌មានសម្រាប់ភ្ញៀវកាលពីម្សិលមិញថា៖ ប្រជាពលរដ្ឋខ្មែរ២២០.០០០នាក់ទៅព្យាបាលជំងឺនៅក្រៅប្រទេសរៀងរាល់ឆ្នាំ ហើយប្រទេសកម្ពុជាមានគ្រូពេទ្យ១,៧នាក់ និងគ្រែចំនួន៧ក្នុងប្រជាពលរដ្ឋ១០.០០០នាក់ បើប្រៀបធៀបទៅនឹងប្រទេសជប៉ុនដែលមានគ្រូពេទ្យ២៣នាក់ និងគ្រែចំនួន១៣៧។ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមនៅបរិវេណមន្ទីរពេទ្យនេះក្នុងរាជធានីភ្នំពេញដែលរួមមានលោក គីយូស៊ី អូដាវ៉ារ៉ា (Kiyoshi Odawara) សមាជិកសភាជប៉ុនដែលមកបំពេញទស្សនកិច្ច និងបុគ្គលិកថ្មីជាច្រើននាក់ទៀតថា “ការមានមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់បែបនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ ថែមទាំងកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងភ្ញៀវទេសចរមានប្រាក់ដែលមកពីទីឆ្ងាយទៀតផង”។ លោក យូស៊ីហ្វូ៊មី ហាយ៉ាស៊ី (Yoshifumi Hayashi) ជាប្រធានព្យាបាលជំងឺផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យដែលមានគ្រែចំនួន៥០នេះបានមានប្រសាសន៍ថា បើទោះជាមន្ទីរពេទ្យនេះជាមន្ទីរពេទ្យឯកជនក៏ដោយ តែគោលបំណងសំខាន់គឺបង្កើនសេវាសុខភាពនៅប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី បានមានប្រសាសន៍ថា “ប្រព័ន្ធព្យាបាលមិនទាន់គ្រប់គ្រាន់ទេ។ ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបានចេញក្រៅប្រទេស “ទៅព្យាបាលជំងឺ។ លោកបានបន្ថែមថា “ខ្ញុំជាវេជ្ជបណ្ឌិត ខ្ញុំជំនាញ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ដូច្នេះខ្ញុំចង់សង្គ្រោះ ជីវិតមនុស្សឱ្យបានច្រើន។ […]

The post មន្ទីរពេទ្យ​ដំបូង​​​ដែល​គ្រប់គ្រងដោយ​​ជប៉ុន​​​ បើក​ដំណើរ​ការ​​ក្នុងរាជធានី​ភ្នំពេញ appeared first on The Cambodia Daily.