​​ក្រុម​ជួញដូរ​គ្រឿង​ញៀន​​ត្រូវ​​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត

មនុស្សបួននាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីម្សិលមិញ ពីបទជួញដូរថ្នាំញៀនមេតំហ្វេមីនច្រើនបំផុតដែលមិនធ្លាប់ដកហូតបាននៅក្នុងប្រទេសកម្ពុជា។ ចុងចោទជាជនជាតិខ្មែរឈ្មោះ លីវ សឺ អាយុ៤៣ឆ្នាំ  និងចុងចោទជាជនជាតិចិនឈ្មោះ តេង យ័ន ភីង (Deng Yuan Ping) អាយុ៥៣ឆ្នាំ និងឈ្មោះ លី យ៉ុង (Ly Yong) អាយុ៤៣ឆ្នាំ មានវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញ  នៅពេលសម្រេចសាលក្រមផ្ដន្ទាទោសនេះ។ ដាំ ញ៉ា ដែលជាមន្ត្រីក្រុមប្រឹក្សាក្រុងស្ទឹងត្រែង ត្រូវបានផ្ដន្ទាទោសកំបាំងមុខ ហើយតុលាការបានចេញដីកាចាប់ខ្លួនបុរសរូបនេះ។ លីវ សឺ ឈ្មោះ តេង យ័ន ភីង ឈ្មោះ លី យ៉ុង ឈ្មោះ ដាំ ញ៉ា ឱ្យជាប់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៦០លានរៀល [ប្រហែល១៥.០០០ដុល្លារ] ពីបទផលិត រក្សាទុក និងជួញដូរគ្រឿងញៀន”។ ស្ត្រីឈ្មោះ ផល រ៉ានី អាយុ២៤ឆ្នាំ ដែលជាមិត្តស្រីរបស់ លីវ សឺ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល (ប្រហែល១.៥០០ដុល្លារ) ពីបទជួយបុរសទាំងនេះផលិត និងចែកចាយគ្រឿងញៀនមេតំហ្វេមីន និងហេរ៉ូអុីនទម្ងន់ជិត៥៥គូឡូក្រាម និងមានតម្លៃប្រមាណ៣លានដុល្លារនេះ។ តុលាការក៏បានបង្កកគណនីធនាគាររបស់ចុងចោទជាជនជាតិខ្មែរទាំងបីនាក់ និងរឹបអូសដីធ្លី និងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ […]

The post ​​ក្រុម​ជួញដូរ​គ្រឿង​ញៀន​​ត្រូវ​​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត appeared first on The Cambodia Daily.