នគរបាលបណ្ដេញជនជាតិចិនជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ៦៣ នាក់ទៅស្រុកវិញ

កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាប់បញ្ជូនក្រុមទុច្ចរិតជាជនជាតិចិន ដែលធ្លាប់បាន រកស៊ី ជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ចំនួន៦៣នាក់ (ស្រី៩នាក់) តាមជើងយន្តហោះ SKY TEAM ទៅប្រទេសចិនវិញ ។

នគរបាលបណ្ដេញជនជាតិចិនជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ៦៣ នាក់ទៅស្រុកវិញ

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍និ តិវិធី បានបញ្ជាក់ថា «ការចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសចិនវិញនេះ បានធ្វើឡើងក្រោយ ពីកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនទុច្ចរិតទាំង៦៣នាក់ ខាងលើដល់កន្លែងផ្ទាល់ស្ថិតនៅភូមិព្រែកជើងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ»។

នគរបាលបណ្ដេញជនជាតិចិនជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ៦៣ នាក់ទៅស្រុកវិញ

លោកឧត្តមសេនីយ៍ បានបន្តទៀតថា វិធានការនេះ ក៏បានធ្វើឡើងក្រោមកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំពេញ ដោយបានបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសចិនវិញ តាមជើងយន្តហោះពិសេសចិន SKY TEAM នៅរសៀលនេះតែម្ដង ។សូមបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនាយកដ្ឋាន បានបន្តយុទ្ធនាការជាប្រចាំលើការចុះ ត្រួតពិនិត្យការរស់នៅ និងធ្វើការរស់នៅរបស់ជនបរទេស ជាពិសេសរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះតែម្តង ៕

នគរបាលបណ្ដេញជនជាតិចិនជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ៦៣ នាក់ទៅស្រុកវិញ

ប្រភព ៖ pmhotnews

  • នគរបាលបណ្ដេញជនជាតិចិនជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ៦៣ នាក់ទៅស្រុកវិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: