ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​

ក្រោយពីបានសារភាពថា ខ្លួនមិនអាចធ្វើជាសេដ្ឋីស្រូវអង្ករបាន បន្ទាប់ពីបានខិតខំ ពុះពាររាប់ឆ្នាំមកនោះ នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឆ្លៀតពេលសរសេរ បរិយាយយ៉ាងពិស្ដារ ពីស្ថានភាពជាក់ស្ដែង ទាក់ទងនិងជំនួយក្នុងវិស័យកសិកម្ម ជាពិសេសគឺផ្ដោតលើផលិតផលស្រូវអង្ករនេះតែម្ដង។ គេហទំព័រយើងខ្ញុំ សុំសម្រួលឃ្លានិងសម្រង់សំណេរទាំងស្រុង ពីទំព័រហ្វេសប៊ុក របស់លោក ឧកញ៉ា ម៉ុង ឫទ្ធី។

ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​

លោកបានសរសេរថា “ថ្ងៃនេះខ្ញុំមានពេលបន្តិចសរសេរសាច់រឿងស្រូវអង្ករ ដែលរូបខ្ញុំផ្ទាល់បានចូលរួមចំណែ កទិញកសិផលពីប្រជាជន កន្លងមកដូចជាពោត ស្រូវ កន្ទក់ ចុងអង្ករ មានទូរលេខចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ សរុបជាតោន 81.838.17tonsគិតជាទឹកប្រាក់សរុប22.692.990.80$ រឿងដែលគួឱ្យសោកស្ដាយបំផុតនោះ គឺអត់ដែលមានស្ថាប័នហិរញ្ញប្បទានណា ដែលផ្ដល់ប្រាក់កម្ចីយកការប្រាក់ទាបអត់យក គំមិសុង ជួយផ្ដល់ប្រាក់កម្ចីសូម្បីតែមួយរៀលក៏អត់ដែរ”។

“កាលពីម្សិលមិញខ្ញុំបានខលសាកសួមិត្តភ័ក្ដិម្នាក់ គាត់ធ្លាប់ជាអ្នកមានម៉ាស៊ីនកិនស្រូវដ៏ធំមួយ ដែលនៅខេត្តបាត់ដំបងគាត់ប្រាប់ខ្ញុំថា កំពុងតែដាំចេកបួនហិកតារនៅកំពត។ ខ្ញុំជាអ្នកធ្វើស្រែបីរយហិកតារ មានឡសម្ងួតពោតម្ដងបាន៦០តោន ឡសម្ងួតស្រូវម្តងបាន១២០តោន មានមាស៊ីនកិនស្រូវថ្មីមួយម៉ោង១០តោន មានរោងចក្រផលិតចំណីសត្វម្ភៃតោនមួយម៉ោង មានត្រាក់ទ័រភ្ជួរដី គ្រឿងឧបករណ៍កសិកម្ម គ្រឿងយន្តកសិកម្មគ្រប់ប្រភេទមិនតិចជាងមួយរយគ្រឿងនោះទេ”។

“និយាយតាមត្រង់កាត់កេរ្តិ៍កាត់ខ្មាសទៅចុះ ចាប់តាំងពីម៉ាស៊ីនកិនស្រូវ ចាប់ដំណើរការ៤ឆ្នាំកន្លងផុតទៅហើយ គឺកិនអង្ករសម្រូបយកទៅឱ្យជ្រូកស៊ី៩៧% មនុស្សទទួលទានបានតែ៣% តែប៉ុណ្ណោះ”។

“ខ្ញុំសុំចូលរួមមតិយោបល់ថា យើងត្រូវតែជំរុញការលើកទឹកចិត្តទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម កែឆ្នៃចិញ្ចឹមសត្វគ្រប់ប្រភេទ បង្កើនការផលិតចំណីសត្វ បើតាមការស្រាវជ្រាវក្រៅផ្លូវការបានឱ្យដឹងថាកម្ពុជាយើងបច្ចុប្បន្ននេះ មានតម្រូវការចំណីសត្វជាមធ្យមមួយលានតោនក្នុងមួយឆ្នាំ ផលិតក្នុងស្រុកបានតែ៦០ទៅ៧០ម៉ឺនតោនទេ ដូចច្នេះយើងត្រូវនាំចូលបន្ថែម ៣០ទៅ៤០ម៉ឺនតោនទៀតក្នុងមួយឆ្នាំ”។

”សម្រាប់រោងចក្រដែលមានកម្លាំងផលិតចំណីសត្វម្ភៃតោនក្នុងមួយម៉ោង មានតម្រូវការទិញកសិផលចូលក្នុងមួយឆ្នាំ ដូចជាពោត៣ម៉ឺនតោន ស្រូវ១ម៉ឺនតោន សណ្ដែកសៀង១ម៉ឺនតោន ដំឡូងមីហាលស្ងួត២ម៉ឺនតោន កាកសណ្ដែកសៀង១ម៉ឺនតោន នឹងមានលាយព្រីមិក ទៅតាមប្រភេទចំណីសត្វចាប់ពី២០ទៅ៣០មុខបន្ថែមទៀត”។

“អ្វីៗទាំងអស់ខាងលើនេះ សុទ្ធតែខ្ញុំបានគិតទុកជាមុនអស់រយៈពេល២០ឆ្នាំកន្លងមកហើយ ចំពោះខ្ញុំខាតឬចំណេញមិនបន្ទោសអ្នកណាទេ ព្រោះអីខាតខ្ញុំជាអ្នកទទួលចំណេញក៏ខ្ញុំជាអ្នកទទួលយកដែរ រាជរដ្ឋាភិបាលបានផ្ដល់សុខសន្តិភាព ស្ថេរភាពនយោបាយ នឹងបានលើកទឹកចិត្តសព្វបែបយ៉ាងមកអោយយើងទាំងអស់គ្នាទៅហើយ”៕

ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​ ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​ ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​ ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​ ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​ ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​ ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​

ប្រភព ៖ kqube

  • ក្រោយ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ស្រូវ​អង្ករ​បាន ​ឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបរាប់​លំ អិត​ពី​ស្ថាន​ភាពជាក់ ស្តែង​ក្នុង​​វិស័យ​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: