ករណីបោកគ្រាប់បែក នៅបឹងកេងកង៣ ផ្តើមចេញពីរឿងស្នេហា

ករណីបោកគ្រាប់បែក នៅបឹងកេងកង៣ ផ្តើមចេញពីរឿងស្នេហា

ភ្នំពេញ៖ រហូតដល់ពេលនេះសមត្ថកិច្ចបានចាប់ ខ្លួនមនុស្ស ៥នាក់ពាក់ព័ន្ធ នឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ លេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។ការចាប់ខ្លួនមនុស្ស៥នាក់នេះបានធ្វើឡើងរយៈពេល២ថ្ងៃគឺកាលពីថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៦ហើយពេលនេះ ពួកគេកំពុងឃាត់ខ្លួននៅអគ្គស្នងការដ្ឋាននគរ បាលជាតិដើម្បីសួរនាំបន្ត ។ បើតាមលោក ខៀវ សុភ័គបាន អះអាង ថា ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដឹងថា ករណីបោកគ្រាប់បែកនេះគឺជារឿងគំនុំ ស្នេហាជាមួយនារីរង គ្រោះជនជាតិវៀតណាមប៉ុន្តែមិនមែនជាភេរវកម្មឡើយ ។

គួរបញ្ជាក់ថា កាលពីម៉ោង៧និង៤០ នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មាន ករណីភ្ញាក់ផ្អើលមួយនៅតាម ប ណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមនដោយមានការបំផ្ទុះគ្រាប់បែកមួយ គ្រាប់បណ្តា លឲ្យមនុស្ស៤នាក់រងរបួស ធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ក្បែរនោះខូចខាតផងដែរ ។តាមវីដេអូកាមេរ៉ាបានបង្ហាញថា ជនដៃដល់ដែលបំផ្ទុះគ្រាប់បែកជិះម៉ូតូយកមក ទម្លាក់លើផ្លូវលេខ១៦៣ ហើយ រថយន្ត ម៉ាកឡិចស៊ីសមួយគ្រឿងដែលបើកតាមផ្លូវនេះបើកមកដល់ក៏ផ្ទុះចំដោយចៃដន្យតែ ម្តង ៕

ប្រភព ៖ nokorwatnews

  • ករណីបោកគ្រាប់បែក នៅបឹងកេងកង៣ ផ្តើមចេញពីរឿងស្នេហា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:កំសាន្ត
Tags: