ហង្ស អច្ឆរិយា ថតឈុតលើគ្រែតម្លៃខ្លួនជិត៣ម៉ឺនដុល្លារឲ្យផលិតកម្មថៃ

ភ្នំពេញ៖ តារាសម្តែងប្រុសដែលនិយមថតរូបបែបសិចស៊ី លោក ហង្ស អច្ឆរិយា កាន់តែលេចមុខក្នុងវិស័យសិល្បៈក្នុងស្រុកជាមួយនឹងសម្មិទ្ធផលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនជាបន្តបន្ទាប់។ តារាប្រុសរូបនេះក៏បានចុះកិច្ចសន្យាជាមួយផលិតកម្មធំមួយនៅប្រទេសថៃមួយដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបែបស្រើបស្រាលដែលទទួលបានតម្លៃខ្លួនប្រមាណជិត៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ហង្ស អច្ឆរិយា ថតឈុតលើគ្រែតម្លៃខ្លួនជិត៣ម៉ឺនដុល្លារឲ្យផលិតកម្មថៃ

លោក ហង្ស អច្ឆរិយា បញ្ជាក់ថា ក្រោយពីធ្វើការសាកល្បងសមត្ថភាពជាមួយនឹងផលិតករថៃកាលពីប៉ុន្មានខែមុនមក លោកទទួលបានឱកាសធំមួយក្នុងការងារសិល្បៈការចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម Pather Production របស់ប្រទេសថៃ។ តារាសម្តែងវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថាមានសិល្បករខ្មែរដែលមានរូបសម្បត្តិស្រស់សង្ហាមួយចំនួនបានដាក់ពាក្យសាកល្បងសមត្ថភាព ប៉ុន្តែមិនទទួលបានជោគជ័យ ប៉ុន្តែលោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីផលិតករថៃព្រោះតែរូបរាង ភាពក្លាហានក្នុងការបង្ហាញភាពសិចស៊ី សមត្ថភាពសម្តែង និងអាចនិយាយទាំងភាសាថៃ និងភាសាអង់គ្លេសបាន។លោកបន្តថាខ្សែភាពយន្តដែលលោកនឹងចាប់ផ្តើមចេញថតនៅដើមឆ្នាំ២០១៧នេះគឺរឿង”សុខាវឌី”ដែលជាប្រភេទរឿងបែបសង្គមបច្ចុប្បន្នសម្បូរដោយឈុតឆាកស្រើបស្រាលលើគ្រែ និងក្នុងបន្ទប់ទឹកហើយលោកទទួលបានតំណែងជាតួឯកម្នាក់ក្នុងចំណោមតួឯក៣នាក់។ តារាបង្ហាញម៉ូតប្រចាំក្រុមបង្ហាញម៉ូត Sun Super Models រូបនេះបញ្ជាក់ដែរថា ខ្សែភាពយន្តនេះលោកត្រូវសម្តែងជាតួអង្គបុរសដែលមកពីកម្ពុជាទៅធ្វើការនៅទីក្រុងបាងកកដែលពូកែបោកសម្បូរដោយល្បិចកិចកលហើយមានឈុតឆាកស្នេហាបែបរោលរាលជាច្រើនជាមួយតារាសម្តែងថៃ។

ហង្ស អច្ឆរិយា ថតឈុតលើគ្រែតម្លៃខ្លួនជិត៣ម៉ឺនដុល្លារឲ្យផលិតកម្មថៃ

ដោយសារតែឈុតឆាកបែបស្នេហាច្រើននិងតម្រូវឲ្យលោកស្រាតននលគោកនៅពីមុខផលិតករ និងតួអង្គផ្សេងៗនោះលោកទទួលបានតម្លៃខ្លួនប្រមាណ២៨០០០ដុល្លារអាមេរិក ដែលការថតមានរយៈពេលប្រមាណតែ៣ខែប៉ុណ្ណោះ។ ទោះជារយៈពេលថតខ្លីក៏ដោយក៏លោកត្រូវឡើងចុះទៅប្រទេសថៃញឹកញាប់ដើម្បីហាត់សមទំនាក់ទំនងជាមួយតួស្រីនៅប្រទេសថៃដើម្បីឲ្យថ្នឹកនឹងការសម្តែងនិងប្រកដថានៅពេលសម្តែងមិនមានភាពអៀនខ្មាស។ លោកថានឹងមានឈុតឆាកលើគ្រែដោះសម្លៀកបំពាក់និងបញ្ចេញសកម្មភាពដូចគ្នាទៅនឹងការួមរ័ក្សពិតប្រាកដដែរ ហើយលោកមិនមានអារម្មណ៍ខ្មាសអៀននឹងឈុតឆាកឱប ថើប រាវ ទាំងនោះទេហើយការឈ្នះលើសេចក្តីខ្មាសអៀននេះហើយទើបបណ្តាលឲ្យផលិតករថៃសម្រេចចិត្តជ្រើសរើសយករូបលោកសម្តែងក្នុងខ្សែភាពយន្តខាងលើ។ បើទោះបីជាមានឈុតឆាកស្នេហាស្រើបស្រាលច្រើនជាងធម្មតាក្តីក៏លោកយល់ថាវានៅតែមានលក្ខណៈជាសិល្បៈព្រោះវាគឺស្ថិតនៅពីមុខកាំមេរ៉ាហើយវាឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមបច្ចុប្បន្នផងដែរ។ តារាសាច់ដុំរូបនេះបញ្ជាក់ដែរថាសម្រាប់តម្លៃខ្លួនដែលលោកទទួលបានគឺពិតជាខ្ពស់បើធៀបទៅនឹងប្រាក់កម្រៃដែលលោកសម្តែងនៅក្នុងស្រុក ប៉ុន្តែលោកនៅតែពេញចិត្តក្នុងការបំពេញការងារសិល្បៈបម្រើអារម្មណ៍ទស្សនិកជន។លោកថាតម្លៃខ្លួននេះមិនទាន់បញ្ចប់ត្រឹមនេះទេគឺផលិតករនឹងផ្តល់ជូនដល់តារាសម្តែងនូវប្រាក់ចំណេញពីការដាក់បញ្ចាំងខ្សែភាពយន្តខាងលើផងដែរ ។

ហង្ស អច្ឆរិយា ថតឈុតលើគ្រែតម្លៃខ្លួនជិត៣ម៉ឺនដុល្លារឲ្យផលិតកម្មថៃ

ដោយសារតែខ្សែភាពយន្តនេះ មានឈុតឆាកស្រើបស្រាលច្រើនដូចគ្នា ទៅនឹងរឿង«ចន្ទតារា» ដ៏ល្បីរបស់ថៃ ទើបលោកមិនរំពឹងថារឿងនេះនឹងត្រូវចាក់បញ្ចាំងនៅកម្ពុជានោះទេ ប៉ុន្តែលោករំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើននៅបរទេសជាមួយនឹងការចាក់ផ្សាយនៅលើបណ្តាញអ៊ីនធើណេត។ក្រៅពីថតខ្សែភាពយន្តនេះ លោកក៏នឹតត្រូវថតបង្ហាញម៉ូតសិចស៊ីសម្រាប់ទស្សនាវដ្តី«Timeless» របស់ប្រទេសថៃផងដែរ ដែលវាគឺជាជំហ៊ានថ្មីមួយរបសលោកក្នុងការទាក់ទាញការចាប់អារម្មណ៍ពីផលិតករក្រៅស្រុក។ លោកក៏គ្រោងនឹងថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនខោទ្រនាប់របស់ប្រទេសកូរ៉េក្នុងពេលឆាប់ៗខាងមុខនេះដែរ។

គួរបញ្ជាក់ដែរថា លោក ហង្ស អច្ឆរិយា បានប្រឡូកក្នុងការងារសិល្បៈកាលពីអំឡុងចុងឆ្នាំ២០១៥តាមរយៈការថតរូប ថតវីដេអូបែបសិចស៊ីផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងង្គមហ្វេសប៊ុក និងការព្យាយាមដាក់ពាក្យទៅកាន់បណ្តាផលិតកម្មក្នុងស្រុកជាច្រើន។ លោកធ្លាប់បានសម្តែងក្នុងបទចម្រៀងរបស់ផលិតកម្មហង្សមាសប្រមាណ៥បទ ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ថតខ្សែភាពយន្តឯកសារស្តីពីជីវិតរបស់ផលិតករមកពីHollywood រឿង”In The Life of Music“ និងខ្សែភាពយន្តមួយចំនួនដូចជារឿង”ក្រមុំ៣១កម្លោះ៥២” រឿង”កំណត់ហេតុនាងនាថ” រឿង”ផ្លូវ” រឿង”១៥វិនាទី”រឿង”ភ្លើងស្តាំ” រឿង”សម្រាម” រឿងភាគ”ម្ទេសហិលប៉ះអំបិលប្រៃ”និងខ្សែភាពយន្តបែបអប់រំមួយចំនួនផងដែរ៕

ប្រភព ៖ nokorwatnews

  • ហង្ស អច្ឆរិយា ថតឈុតលើគ្រែតម្លៃខ្លួនជិត៣ម៉ឺនដុល្លារឲ្យផលិតកម្មថៃ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: