«អាក្របី» ចេញពីផឹកលើកកាំភ្លើងបាញ់ជិត៣០គ្រាប់ កែអផ្សុក ផ្អើលប្រជាពលរដ្ឋ

ខេត្តមណ្ឌលគិរី៖ ជារឿងមួយមិនធម្មតានោះទេ ដែលគេផឹកស៊ីស្រវឹងហើយបាញ់កាំភ្លើងដើម្បីកែអផ្សុកនោះ ។ ប៉ុន្តែទោះយ៉ាងណា ករណីនេះវាបានបង្កឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោរ ព្រួយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុ ដោយសារទង្វើរបស់ក្រុមអ្នកមានកាំភ្លើង បាញ់បោះសេរីបែបនេះ ។

«អាក្របី» ចេញពីផឹកលើកកាំភ្លើងបាញ់ជិត៣០គ្រាប់ កែអផ្សុក ផ្អើលប្រជាពលរដ្ឋ

គេបានរាយការណ៍មកថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើងម្នាក់ ដែលគេស្គាល់រហស្សនាមហៅថា អាក្របី បានបាញ់កាំភ្លើងរហូតដល់ជិត៣០គ្រាប់ឯណោះ ស្ថិតនៅមុខស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំង តាមបណ្តោយផ្លូវជាតិលេខ៧៦ ភូមិពូហ្សាម ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីជននេះបានចេញពីកន្លែងផឹកស៊ី ។

ប្រភពព័ត៌មានពីអាវុធហត្ថខេត្តមណ្ឌលគិរីបានបញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ចបាននិងកំពុងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីតាមចាប់ខ្លួនជនសង្ស័យបាញ់បោះសេរីខាងលើនេះហើយ ។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូររាំង លោក សូរ សំអាត បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីបញ្ចប់ពិធីកាន់បិណ្ឌនៅវត្ត លោកបានអញ្ជើញភ្ញៀវទៅហូបអាហារសាមគ្កីនៅបន្ទាយរបស់លោក ដែលនៅជិតវត្តដែរ ដើម្បីបានជូបជុំគ្នា ។ លោកបន្តថា នៅពេលនោះ លោកក៏បានហៅឈ្មោះ បុរសម្នាក់ (រហស្សនាម អាក្របី) ទៅចូលរួមផឹកស៊ី នៅពេលបុរសនោះទៅផឹកបានបន្តិច ក៏សុំចេញទៅមុន លោកក៏និយាយថា មិនអីទេទៅមុនចុះ ស្រាប់បុរសឈ្មោះ អាក្របី និងបក្ខពួកជិះឡាន ចេញផុតពីបន្ទាយរបស់លោកប្រមាណ២០០ម៉ែត្រ ក៏ស្រាប់តែបាញ់រះដោយគ្មានមូលហេតុ ។

 «អាក្របី» ចេញពីផឹកលើកកាំភ្លើងបាញ់ជិត៣០គ្រាប់ កែអផ្សុក ផ្អើលប្រជាពលរដ្ឋ

លោកសូរ សំអាត បានបញ្ជាក់ថា ឈ្មោះក្របី បានបាញ់តែ១២គ្រាប់ប៉ុណ្ណោះ ព្រោះកម្លាំងរបស់លោក រើសបានសំបកគ្រាប់ប៉ុណ្ណឹង ។ ប៉ុន្តែអ្នកកាសែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា សម្លេងផ្ទុះមានចំនួនប្រមាណ៣០ទៅ៤០គ្រាប់ ស្របពេលដែលខាងនគរបាលស្រុក ក៏រើសបានសំបកគ្រាប់ចំនួន១៤គ្រាប់ផងដែរ ។

សេចក្តីរាយការណ៍បញ្ជាក់ថា អាក្របីនោះ មិនមែនជាសមត្ថកិច្ច ឬមន្ត្រីជំនាញអ្វីទេ ប៉ុន្តែមិនដឹងយ៉ាងម៉េច គេបែរជាមានកាំភ្លើងមកបាញ់សេរីបែបនេះ? អត្តសញ្ញាណពិតប្រាកដរបស់អាក្របីនេះទៀតសោត ក៏មិនមានប្រភពបង្ហើបប្រាប់ដែរ ។

អាក្របី សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនបានឡើយ សមត្ថកិច្ចដកហូតបានតែកាំភ្លើងម៉ាកកា៥៧មួយដើម ដែលលាក់ទុកនៅផ្ទះរបស់ប្រពន្ឋ ក្នុងក្រុងសែនមនោរម្យប៉ុណ្ណោះ ៕ ថាច់ យ៉ាត

ប្រភព៖ Nokorwatnews

  • «អាក្របី» ចេញពីផឹកលើកកាំភ្លើងបាញ់ជិត៣០គ្រាប់ កែអផ្សុក ផ្អើលប្រជាពលរដ្ឋ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: