ស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុក លោក Mark Zuckerberg និងភរិយា Priscilla Chan ផ្តល់មូលនិធិ៣ពាន់លានដុល្លារសម្រាប់ស្រាវជ្រាវវិស័យសុខាភិបាល

ស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុក លោក Mark Zuckerberg និងភរិយា Priscilla Chan ផ្តល់មូលនិធិ៣ពាន់លានដុល្លារសម្រាប់ស្រាវជ្រាវវិស័យសុខាភិបាល

អគ្គនាយកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក Mark Zuckerberg រួមជាមួយភរិយា Priscilla Chan បានប្រកាសផ្តល់មូលនិធិរហូតដល់៣ពាន់លានដុល្លារអាមេរិកដើម្បីសិក្សាស្រាវជ្រាវលើវិស័យសុខុមាលភាព ក៏ដូចកម្ចាត់រាល់ជំងឺទាំងអស់មុនឆ្នាំ២១០០ ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង San Francisco កាលពីថ្ងៃទី២២ ខែកញ្ញា ស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា គោលបំណងចុងក្រោយរបស់ពួកគេ គឺនៅទសវត្សរ៍ខាងមុខ រាល់ប្រភេទជំងឺទាំងឡាយគឺត្រូវបានការពារ និងព្យាបាលទាំងអស់ ។ និយាយរួមគឺមិនមានជំងឺណាមួយដែលថា មិនអាចការពារ ឬព្យាបាលនោះឡើយ ។

មូលនិធិទាំងនេះនឹងផ្តល់ជូនតាមរយៈក្រុមវិទ្យាសាស្ត្រ Chan Zuckerberg ដែលពួកគេបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៥ ៕

ប្រភព ៖ nokorwatnews

  • ស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុក លោក Mark Zuckerberg និងភរិយា Priscilla Chan ផ្តល់មូលនិធិ៣ពាន់លានដុល្លារសម្រាប់ស្រាវជ្រាវវិស័យសុខាភិបាល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: