អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា

ការបំផ្ទុះគ្រាប់បែក និងបង្កៃគ្រាប់បែកព្រមទាំងសកម្មភាពតាមចាប់ជនល្មើស ក្រុមសន្តិសុខអាមេរិកបានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប៉ូលិសអាមេរិកបាន បញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ប៉ូលិស បានចាប់ខ្លួនជនជាតិអាមេរិកម្នាក់មានដើម កំណើតជាជនជាតិអាហ្វហ្គានីស្ថានដោយសង្ស័យថា បានបំផ្ទុះគ្រាប់បែកនៅកណ្តាល ទីក្រុងញូវយ៉ក និងបង្កៃគ្រាប់បែកនៅកន្លែង ជាច្រើនផ្សេងទៀត។ ជនសង្ស័យអាយុ ២៨ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយការបាញ់ប្រហារគ្នាបណ្តាលឲ្យប៉ូលិស២នាក់ រងរបួសនិងជនសង្ស័យក៏រងរបួសដូចគ្នាដែរ។

អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា

នៅពេលនេះប៉ូលិសមិនទាន់សន្និដ្ឋានពីសកម្មភាពរបស់ជនសង្ស័យដែលចាប់ខ្លួន បានឈ្មោះ Ahmad Khan Rahami នោះ ឡើយ។ នៅពេលនេះប៉ូលិសកំពុងតែស្វែង រកតាមចាប់ខ្លួនជនសង្ស័យផ្សេងទៀតដែល ចូលរួមនៅក្នុងសកម្មភាពវាយប្រហារខាងលើ។ អភិបាលក្រុងញូវយ៉កបានចាត់ទុកការវាយប្រហារគ្រាប់បែកបណ្តាលឲ្យមនុស្ស ២៩នាក់រងរបួសស្ថិតនៅក្នុងតំបន់ Manhattan កាលពីថ្ងៃសៅរ៍កន្លងមកគឺជាការ វាយប្រហារភេរវកម្ម។

ប៉ូលិសនៅតំបន់ Linden រដ្ឋ New Jersey បានចាប់ខ្លួន Ahmad Khan Rahami ប៉ុន្មាន ម៉ោងក្រោយពេលដែលប៉ូលិសប្រកាសពីអត្តសញ្ញាណជនដៃដល់ក្នុងការបំផ្ទុះគ្រាប់បែក។

ក្រៅពីការផ្ទុះនៅ Manhattan ជនសង្ស័យ Ahmad Khan Rahami ក៏ទួទួលរងការសង្ស័យ ថាបានបំផ្ទុះផ្សេងទៀតនៅរដ្ឋ New Jersry ផងដែរ។ ឧបករណ៍បំផ្ទុះគ្រាប់បែក និងគ្រាប់បែក៦គ្រាប់មិនទាន់ផ្ទុះត្រូវបានរកឃើញនៅជិតស្ថានីយរថភ្លើង Elizabeth ។

ប៉ូលិសជាង១០០០នាក់បានដាក់ ពង្រាយការពារសន្តិសុខនៅទីក្រុងញូវយ៉ក ក្រោយពេលមានហេតុការណ៍វាយប្រហារខាងលើកើតឡើង។ នៅពេលនេះប៉ូលិសមិនទាន់ប្រកាសព័ត៌មានលម្អិតស្តីពីជន សង្ស័យឈ្មោះ Ahmad Khan Rahami នៅឡើយ។ បណ្តាញព័ត៌មានស៊ីអិនអិនបានផ្សាយថា ជនសង្ស័យខាងលើធ្លាប់ទៅកាន់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានជាច្រើនលើកកន្លងមក៕ ម៉ែវ សាធី

អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា
អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា

អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា

អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា

ប្រភព៖ Nokorwatnews

  • អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:កំសាន្ត
Tags: