Pacquiao ដឹក​នាំ​បោះឆ្នោត​ទម្លាក់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ព្រោះ​ចង់​ស៊ើប​រឿង Duterte

ជាងមួយសប្ដាហ៍បន្ទាប់ ក្រោយមានការចោទប្រកាន់លោក Rodrigo Duterte ដែលធ្លាប់បញ្ជាឲ្យសម្លាប់មនុស្សអស់ជាង១ពាន់នាក់ កាលពីនៅជាចៅហ្វាយក្រុងនោះ ពេលនេះសមាជិកព្រឹទ្ធសភា ដែលមានចេតនាសើរើសំណុំរឿងនេះ ត្រូវអតីតជើងឯកប្រដាល់ពិភពលោក Manny Pacquiao ដឹកនាំបោះឆ្នោតទម្លាក់ចេញពីកៅអី ជាប្រធានគណៈកម្មាធិការផ្នែកយុត្តិធម៌ និងសិទ្ធិមនុស្ស ។

Pacquiao ដឹក​នាំ​បោះឆ្នោត​ទម្លាក់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ព្រោះ​ចង់​ស៊ើប​រឿង Duterte

កីឡាករប្រដាល់ Manny Pacquiao ដែលជាសមាជិកព្រឹទ្ធសភាមួយរូប និងជាអ្នកស៊ីខ្សែខាងលោក Duterte ដែលនោះ បានដឹកនាំការបោះឆ្នោតទម្លាក់អ្នកស្រី De Lima ជាអ្នកស៊ើបអង្កេតចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី និងជាអ្នកដែលនាំអតីតសមាជិកក្រុមពិឃាដម្នាក់ មកចោទប្រកាន់លោក Duterte នៅចំពោះមុខសាធារណ ទាក់ទងនឹងករណីបញ្ជាឲ្យសម្លាប់មនុស្សជាច្រើននាក់ កាលពីនៅជាចៅហ្វាយក្រុង ។

Pacquiao ដឹក​នាំ​បោះឆ្នោត​ទម្លាក់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ព្រោះ​ចង់​ស៊ើប​រឿង Duterte
លោក Pacquiao បានចាត់ទុកទង្វើរបស់អ្នកស្រី De Lima ថា អ្នកស្រីបានប្រើគណៈកម្មាធិការព្រឹទ្ធសភា ដើម្បីទាញរដ្ឋបាលរបស់រដ្ឋាភិបាលថ្មីឲ្យធ្លាក់ចុះប្រសិទ្ធភាព ហើយចាត់ទុកថា វាជារឿងបុគ្គលប៉ុណ្ណោះ ដោយឡែកដំណើរការសាកសួរអតីតអ្នកពិឃាដ ដែលចេញមុខសារភាពនោះវិញ នឹងត្រូវគេបន្តធ្វើដដែល ។

Pacquiao ដឹក​នាំ​បោះឆ្នោត​ទម្លាក់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ព្រោះ​ចង់​ស៊ើប​រឿង Duterte

ទំនាក់ទំនងរវាងប្រធានាធិបតី Duterte និងអ្នកស្រី De Lima វិញ វាទំនងជាកើតមានយូរណាស់មកហើយ ដោយអ្នកស្រី De Lima តែងចង់ធ្វើការស៊ើបអង្កេតលើលោក Duterte ជាក់ស្ដែងកាលពីអ្នកស្រី De Lima នៅជាប្រធានគណៈកម្មការសិទ្ធិមនុស្ស និងលោក Duterte ជាចៅហ្វាយក្រុង អ្នកស្រី De Lima ធ្លាប់ចង់ស៊ើបអង្កេតលើរឿងបង្កើតក្រុមពិឃាដរបស់លោក Duterte ម្ដងហើយ តែមិនបានសម្រេច ហើយក៏មានបែកធ្លាយព័ត៌មានថា លោក Duterte ចង់បញ្ជាឲ្យសម្លាប់លោកស្រីវិញដែរ ។

Pacquiao ដឹក​នាំ​បោះឆ្នោត​ទម្លាក់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ព្រោះ​ចង់​ស៊ើប​រឿង Duterte

យោងតាមលោក Pacquiao និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សថ្មី លោក Richard Gordon ការស៊ើបអង្កេតចំពោះការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននេះ នឹងនៅតែធ្វើបន្ត តែគ្មានវត្តមានរបស់អ្នកស្រី De Lima ទៀតទេ ហើយការដកអ្នកស្រីចេញពីកៅអីប្រធាននេះ ក៏មិនមែនដោយសារការបកអាក្រាតរបស់អតីតអ្នកពិឃាដ Matobato ដែរ តែដោយសារព្រឹទ្ធសភាយល់ថា ការដឹកនាំរបស់អ្នកស្រីឃ្លាតឆ្ងាយពីអ្វីដែលគេចង់បាន ៕

ប្រភព ៖ kqube

  • Pacquiao ដឹក​នាំ​បោះឆ្នោត​ទម្លាក់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ព្រោះ​ចង់​ស៊ើប​រឿង Duterte已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:កំសាន្ត
Tags: