លិចសាឡង់នៅ បង់ក្លាដែស ទៀតហើយ! រកឃើញមនុស្សស្លាប់ ១២នាក់ និងបាត់ខ្លួនក្នុងទន្លេ ១៨នាក់

លិចសាឡង់នៅ បង់ក្លាដែស ទៀតហើយ! រកឃើញមនុស្សស្លាប់ ១២នាក់ និងបាត់ខ្លួនក្នុងទន្លេ ១៨នាក់

(ដាកា)៖ សាឡង់ដឹកអ្នកដំណើរមួយគ្រឿង បានលិចទៅក្នុងទន្លេ Sondha នៃស្រុក Barisal របស់ប្រទេស បង់ក្លាដែស បានឆក់យកជីវិតមនុស្ស ១២នាក់ និង ១៨នាក់ទៀតបន្តបាត់ខ្លួនក្នុងទឹកទន្លេនៅឡើយ ដែលស្ថិតនៅចម្ងាយ ១៦៩គីឡូម៉ែត្រ នៃភាគខាងត្បូងរដ្ឋធានីដាកា។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនាំពាក្យប៉ូលិសជាតិបង់ក្លាដែស បានប្រាប់ស៊ិនហួរ ថា «គ្រោះថ្នាក់បានកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ថ្ងៃពុធនេះ ហើយស្ត្រីពីរនាក់ និងកុមារពីរនាក់ ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ដោយសារតែលង់ទឹកនោះដែរ»។ នៅពេលនេះក្រុមសង្គ្រាមកំពុងតែ បន្តស្វែងរកមនុស្សបាត់ខ្លួននៅឡើយ ខណៈគ្រោះថ្នាក់សាឡង់ នៅបង់ក្លាដែស គឺតែងតែកើតឡើង ជារៀងរាល់ឆ្នាំ៕

លិចសាឡង់នៅ បង់ក្លាដែស ទៀតហើយ! រកឃើញមនុស្សស្លាប់ ១២នាក់ និងបាត់ខ្លួនក្នុងទន្លេ ១៨នាក់

ប្រភព៖ Fresh News

  • លិចសាឡង់នៅ បង់ក្លាដែស ទៀតហើយ! រកឃើញមនុស្សស្លាប់ ១២នាក់ និងបាត់ខ្លួនក្នុងទន្លេ ១៨នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:កំសាន្ត
Tags: