បើក​ម៉ូតូ​លឿន​ដូច​គ្រាប់​ព្រួញ​វ៉ា​រថយន្ត​កុង​តៃ​នឺ​ទៅបុក​រថយន្ត​​បញ្ច្រាសទិស​ចំ​ពីមុខ​ពេញទំហឹង អ្នកបើក​ម៉ូតូ​ប៉ើង​ហោះ​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​បាក់ក​ស្លាប់​យ៉ាង​សង្វេគ​

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម្នាក់ឯងបើកម៉ូតូលឿនដូចគ្រាប់ព្រួញវ៉ារថយន្តកុងតៃនឺបានទៅបុករថយន្តម៉ាកកាមរីបាឡែន បើកបញ្ច្រាសទិសចំពីមុខពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់បណ្តាឲ្យអ្នកបើកម៉ូតូប៉ើងហោះទៅបុកផ្ទប់នឹងកញ្ចក់រថយន្តបាក់កស្លាប់យ៉ាងសង្វេគកាលពីវេលាម៉ោង១៦ និង០០នាទី តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចចគីឡូម៉ែត្រលេខ១៩៩ -២០០ ស្ថិតក្នុងភូមិអូតាសេក ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ka-22-09-2016-01-jpg

នគរបាលចរាចរណ៍មូលបានឲ្យដឹងថា នៅវេលាម៉ោង និងទីកន្លែងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណី បង្កឡើងដោយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1S-1517 បើកបរដោយឈ្មោះ ឈុន ចាន់នី ភេទ ប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត ស្រុក បន្ទាយមាស ខេត្តកំពត ក្នុងទិសដៅចូលក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់ពីបានបើកវ៉ារថយន្តរថយន្តកុងតៃនឺរួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ 2Z- 5298 បើកបរដោយឈ្មោះ ស៊ឹម វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបើកបញ្ជ្រាសទិសគ្នា (ចេញពីក្រុងព្រះសីហនុ) សំដៅទៅផ្ទះនៅស្រុកព្រៃនប់។ ក្រោយកើតហេតុតៃកុងរថយន្តពុំបានគេចខ្លួននោះទេ ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីស្រាយតាមច្បាប់។

ka-22-09-2016-02-jpg

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើយោងតាមប្រភពសាក្សីមួយចំនួនបានអះអាងស្រដៀងៗគ្នា មូលហេតុដែលបង្កគ្រោះថ្នាក់នេះ ដោយសារតែ ភាគីម៉ូតូបើកបរពុំមានការប្រុងប្រយ័ត្ន ហើយបើកក្នុងល្បឿនលឿន ព្រោះមុនកើតហេតុ គេបានឃើញម៉ូតូរងគ្រោះនេះជិះម្នាក់ឯង ចេញពីស្រុកព្រៃនប់ក្នុងល្បឿនលឿនណាស់ ហើយនៅពេលមកដល់ចំណុចកើតហេតុបានបើកវ៉ារថយន្តកុងតៃនឺ ក៏ជ្រុលចង្កូតទៅចូលរថយន្តមកពីមុខទាំងកំរោល បណ្តាលឲ្យមនុស្សប៉ើងបុកទើរលើក្បាលរថយន្តស្លាប់តែម្តង។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ។ ចំណែកឯរថយន្ត និង ម៉ូតូរួមជាមួយអ្នកបើកបររថយន្ត ត្រូវបាននាំខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីសាកសូរកសាងឯកសារទុកដោះស្រាយតាមច្បាប់៕ សមុទ្រខៀវ

ka-22-09-2016-04-jpg
ka-22-09-2016-05-jpg