ភ្ជុំបិណ្ឌ​៖ លោក ស៊ុន ចាន់ថុល ប្រជុំ​រឿង​បញ្ចុះតម្លៃ​ជាមួយ​សមាគម​ដឹកជញ្ជូន​នៅ​រសៀល​ថ្ងៃនេះ និពន្ធដោយ : ស៊ុំ សុជាតិ       September-22-2016, 11:58 am         302

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្ជុំបិណ្ឌ​៖ លោក ស៊ុន ចាន់ថុល ប្រជុំ​រឿង​បញ្ចុះតម្លៃ​ជាមួយ​សមាគម​ដឹកជញ្ជូន​នៅ​រសៀល​ថ្ងៃនេះ​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា លោក​នឹង​ជួប​សមាគម​ដឹកជញ្ជូន និង​សមាគម​ដឹក​អ្នកដំណើរ​នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា​នេះ​នៅ​ទីស្តីការក្រសួង​សាធារណៈការ​ដើម្បី​ជជែក​គ្នា​រឿង​មិន​ឲ្យ​តំឡើងថ្លៃ​សេវាកម្ម​ដឹកជញ្ជូន និង​អ្នកដំណើរ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។

​ដូច​ការ​ព្រាងទុក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នឹង​ជួបប្រជុំ​ជាមួយ​សមាគម​ដឹកជញ្ជូន និង​ដឹក​អ្នកដំណើរ​នៅ​រសៀល​ថ្ងៃនេះ​ដើម្បី​សំណូមពរ​ដល់​ពួកគេ​កុំ​ឲ្យ​ដំឡើងថ្លៃ​សេវាកម្ម​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ 

​តាម​គម្រោង ការជួបប្រជុំ​នៅ​រសៀល​ថ្ងៃនេះ អាច​នឹង​ឈានទៅដល់​កិច្ចព្រមព្រៀង​ធ្វើ​កិច្ចសន្យា មិន​ឲ្យ​តម្លើងថ្លៃ​សំបុត្រ​សម្រាប់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ តែ​លទ្ធផល​ពិតប្រាកដ​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

​ទាក់ទង​នឹង​រឿង​ដោះស្រាយ​តម្លៃ​នេះ លោក ស៊ុន ចាន់ថុល ធ្លាប់បាន​អះអាងថា ប្រសិនបើ ក្រុមហ៊ុន​ណាមួយ​នៅតែ​បន្ត​ឡើងថ្លៃ ក្រសួង​នឹង​កត់សម្គាល់ ហើយនឹង​អាច​ចាត់វិធានការ ដោយ​ធ្វើការ​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទូរទស្សន៍​ស្រុក​ខ្មែរ​ថា ប្រជាពលរដ្ឋ​មិនត្រូវ​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​នោះ​ទៀត​ទេ​៕