សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក វៀរ ទាស់តែសោះ! (មានវីដេអូ)

6 Videos


ទោះជាទំនាក់ទំនងរវាងតារាស្រីប៉ុស្តិ៍លេខ៣ បេឡា រ៉ានី (Bella Vanita) និង តារាប្រុសប៉ុស្តិ៍លេខ ៧ លោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat) ហាក់ធ្វើឱ្យមិត្តអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត តែភាគច្រើនក៏មានអ្នកចូលមកជូនពរ ដែលលោក វៀរ ហ៊ានបង្ហោះរូបថតដែលខ្លួនថតជាមួយ បេឡា។

សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)

មិនតែប៉ុណ្ណោះ លោក វៀរ ថែមទាំងបានសារភាពដោយមិនលាក់លៀមថា ខ្លួនពិតជាមានដំណើរកម្សាន្តនៅសមុទ្រជាមួយ បេឡា និង មិត្តភក្តិរបស់នាង ព្រមជាមួយទឹកមុខញញឹមញញែមពោរពេញដោយសេចក្តីសុខ ដូចជាមនុស្សដែលកំពុងតែមានស្នេហា។

សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)

លោក វៀរ បានបន្ថែមទៀត លោកព្យាយាមស្វែងរកឱកាសឱ្យត្រូវគ្នា ដើម្បីបានទៅណាមកណាជាមួយ ហើយលើកនេះក៏មានឱកាសបានទៅជាមួយគ្នាពិតមែន។ ប៉ុន្តែនៅពេលអ្នកសារព័ត៌មានទៅសម្ភាសន៍តារាស្រី បេឡា ទាក់ទងនឹងរឿងទៅលេងសមុទ្រ បេឡា បែរជានិយាយថា នាងទៅជាមួយមិត្តភក្តិដោយមិនបានបបួលលោក វៀរ ទៅជាមួយឡើយ ស្រាប់តែនៅសុខៗ លោក វៀរ ក៏មកបង្ហាញមុខនៅសមុទ្រធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)

សម្តីរបស់ បេឡា បានធ្វើឱ្យមិត្តអ្នកគាំទ្ររបស់លោក វៀរ មានការខឹងសម្បារយ៉ាងខ្លាំង ដោយចោទថា នាងនិយាយស្តី មិនផ្តល់តម្លៃឱ្យលោក វៀរ ទាស់តែសោះ ដោយនេះមានន័យថា ខាងស្រីគេមិនចង់ជួប តែខាងប្រុសខំមកប្រឹងជួបគេ។ លើសពីនេះ មិត្តអ្នកគាំទ្រលោក វៀរ ថែមទាំងផ្ញើររូបស្ត្រប៊ឺរីមកជាច្រើនចូលក្នុងគណនីអាយជីរបស់ បេឡា ដែលជាការបង្ហាញឱ្យដឹងថា ពួកគេគឺកំពុងខឹងសម្បារនឹងសម្តី បេឡា។

សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)

អ្វីដែលធ្វើឱ្យមហាជនឆ្ងល់បំផុតនោះគឺ បើលោក វៀរ បើកចំហហើយ ហេតុអីក៏ បេឡា នៅតែបិទបាំង។ តើមូលេហតុគឺជាអ្វីឱ្យប្រាកដ ឬ អាចមកពីការបើកចំហជាមួយលោក វៀរ អាចជារឿងដែលធ្វើឱ្យឋានៈគូស្នេហ៍ក្នុងសាច់រឿងរវាងនាង និង លោក ជេម ជីរ៉ាយ៉ុ (Jame Jirayu) មានការប៉ះទង្គិច បាត់បង់ប្រជាប្រិយភាព។ ទោះជាយ៉ាងនេះក្តី អ្វីដែលធ្វើឱ្យនាងល្បី ចាប់ផ្តើមមានទស្សិកជនស្គាល់ច្រើន ក៏ដោយសារនាងចាប់ផ្តើមផ្ទុះព័ត៌មានជាមួយលោក វៀរ។ សូមទស្សនាវីដេអូខាងក្រោម ៕ ខេរី (ប្រភព៖ អាយជីដ្រាម៉ា)

សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)
សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)

សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)សម្តីរបស់ បេឡា រ៉ានី ពិតជាមិនឱ្យតម្លៃលោក  វៀរ ទាស់តែសោះ! (មានវីដេអូ)