Miss Grand Cambodia ហេង ចន្ថា ត្រៀមចេញទៅ ប្រកួតនៅអាមេរិកឆាប់ៗនេះ!

6 Videos


បន្ទាប់ពីទទួលចំណាត់ថ្នាក់ជ័យលាភី Miss Grand Cambodia ហេង ចន្ថា មិនសូវមាន សកម្ម ភាពថ្មីៗនៅក្នុងសិល្បៈប៉ុន្មានឡើយ។ប៉ុន្តែ នៅក្នុងពេលឆាប់ៗខាងមុខនេះ ស្រីស្អាតហេង ចន្ថា ត្រៀមចេញទៅអាមេរិកដើម្បីប្រកួត Miss Grand International 2016។គិតមកដល់ពេលនេះ ប្រមាណជាបីខែ ដែល ហេង ចន្ថា បានគ្រងតំណែងជា Miss Grand Cambodia តែយ៉ាងណានាងមិនសូវមានសកម្មភាពសិល្បៈផុសផុលនោះទេ ។

Miss Grand Cambodia ហេង ចន្ថា ត្រៀមចេញទៅ ប្រកួតនៅអាមេរិកឆាប់ៗនេះ!

យូរៗម្តង ហេង ចន្ថា លេច មុខនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុននានា រួមជាមួយនិងសកម្មភាពមនុស្សធម៌។ប៉ុន្តែនៅពេលឆាប់ៗខាងមុខនេះ ស្រីស្អាត ហេង ចន្ថា កំពុងត្រៀមខ្លួនចូលទូតសម្ភាសដើម្បីចេញទៅប្រកួត Miss Grand International 2016 នៅ The Westgate Lasvegas Resort and Casino Lasvesgas នៅសហរដ្ឋអាមេរិក។មានការបង្ហើបថា មួយរយៈកន្លងមកនេះ ហេង ចន្ថា បានព្យាយាមថែរក្សាសម្រស់ ហាត់ប្រាណដើម្បីថែរក្សារូបរាង អោយតូចស្រលូនស្អាត ។

Miss Grand Cambodia ហេង ចន្ថា ត្រៀមចេញទៅ ប្រកួតនៅអាមេរិកឆាប់ៗនេះ!

ក្រៅពីនេះ នាងបានចំណាយពេលហ្វឹកហាត់ការដើរម៉ូដ តាមបែបអឺរ៉ុបផងដែរ។ហេង ចន្ថា មិនទាន់កំណត់ថ្ងៃក្នុងការចាកចេញទៅនោះទេ។ប៉ុន្តែយ៉ាងណានាងរំភើបនិងបានចូលរួមប្រកួត នៅក្នុងកម្មវិធីដ៏ធំនេះ។នាងរំពឹងថា និងមានលទ្ធផលល្អ។ កន្លងមករូបសម្រស់របស់ ហេង ចន្ថា ធ្លាប់បានទទួលការកោតសរសើរពីសំណាក់ប្រទេសជិតខាង ផងដែរ ៕ ចេនី

Miss Grand Cambodia ហេង ចន្ថា ត្រៀមចេញទៅ ប្រកួតនៅអាមេរិកឆាប់ៗនេះ!Miss Grand Cambodia ហេង ចន្ថា ត្រៀមចេញទៅ ប្រកួតនៅអាមេរិកឆាប់ៗនេះ!Miss Grand Cambodia ហេង ចន្ថា ត្រៀមចេញទៅ ប្រកួតនៅអាមេរិកឆាប់ៗនេះ!