អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

រមណីយដ្ឋាន​ភ្នំ​ជីសូរ្យ គឺ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​​ពេញ​និយម​មួយ​ប្រចាំ​ខេត្ត​តាកែវ ​​ស្ថិតនៅក្នុង ភូមិស្លា ​ឃុំ​រវៀង​ ស្រុកសំរោង ខេត្តតាកែវ មានចម្ងាយប្រហែល ៦២គីទ្បូមែត្រពីទីក្រុង​​​​ភ្នំពេញ​ និង ២គីឡូម៉ែត្រ ហួស​ប្រាសាទ​នាង​ខ្មៅ ហើយ​បត់​ឆ្វេង។

 

 

អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

 

វា​ជា​កន្លែង​ដែល ផ្ដល់​នូវ​បរិយាកាស​​​ដ៏​​​ល្អ ត្បិត​អី​នៅ​ទី​នេះ​មាន​​សំណង់​ចាស់ៗ ​ដែល​មាន​តាំង​ពីដើម​សតវត្ស​ទី​១១។ នៅ​លើ​ភ្នំ​មួយ​​មាន​ប្រាសាទ​បូរាណ​មួយ ​រចនាប័ទ្ម​ធ្វើ​ពី​ថ្ម​បាយក្រៀម និង​ថ្ម​ភក់​គួរ​ឲ្យ​ស្ញប់ស្ញែង។ ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​នេះ​មាន​ឈ្មោះ​ថា ” ​ប្រាសាទ​ភ្នំ​ជីសូរ្យ” ត្រូវ​បាន​សាងសង់​ឡើង ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១។

 

ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​មាន​ជណ្ដើរ​ចំនួន៣ ចេញ​ពី​ទិស​ផ្សេងៗ​គ្នា ដែល​មាន​ប្រវែង​​​ស្មើ​ៗ​គ្នា ប៉ុន្តែ​កាំ​ជណ្ដើរ​មាន​ចំនួន​ខុស​គ្នា។ ជណ្ដើរ បូរាណ នៅ​​​ប៉ែក​ខាង​​​កើត មាន​៦១០​កាំ ជណ្ដើរ​នៅ​​ប៉ែក​ខាង​ត្បូង​មាន​ ៤១២កាំ និង ជណ្ដើរ​នៅ​ប៉ែក​​ខាង​លិច ២៣៣កាំ។ នៅ​ក្បែរ​ប្រាសាទ​មាន​វត្ត​មួយ​មាន​ឈ្មោះ​ថា “វត្ត​ភ្នំ​គិរី​សោ​ភណ្ឌ​ភ្នំ​ជីសូរ្យ”។

 

អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

 

ក្រៅ​ពី ទស្សនា​ប្រសាទ​បូរាណ ដែល​បង្កប់​ដោយ​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​ភ្នំ​ជីសូរ្យ មាន​រូង​ភ្នំ​មួយ​​ឈ្មោះ​ថា “រូង​នាង​វិមាន​ចន្ទន៍” ដែល​មាន​ចំងាយ​ពី​វត្ត​ភ្នំ​គិរី​សោ​ភណ្ឌ​ភ្នំ​ជី​សូរ្យ ១៥០ ម៉ែត្រ។

 

រូង​ភ្នំ​មួយ​​នេះ មាន​ប្រវត្តិ​តាម​រយៈ​រឿង​​ព្រេង និង ប្រវត្តិ​តាម​ការ​និយាយ​តៗគ្នា។

 

អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក​តា ខាត់ សុខ សមាជិក​​ឆ្នាំ​ប្រាសាទ ស្រុក សំរោង “រូង​នាង​វិមាន​ចន្ទន៍” មាន​ប្រវែង ធ្លាយ​រហូត​​ដល់ ភ្នំ​ស្រង់​ឯណោះ ព្រោះ​មាន​អ្នក​ស្រុក​បាន​និយាយ​តតៗ​គ្នា​ថា មាន​​ព្រះ​សង្ឃ​មួយ​អង្គ​​បាន​ចូល​ទៅ​ធ្វើ​ធុដង​នៅ​ក្នុង​រូងភ្នំ បាត់​ដំណឹង​ជា​ច្រើន​ខែ ហើយ​​​ក្រោយ​មក​ស្រាប់​តែ​ទៅ​ឃើញ​នៅ​​ភ្នំ​ស្រង់ ដែល​ស្ថិត​ក្នុង​ខេត្ត កំពង់​ស្ដី​ ទៅវិញ។

 

លោក​តា ខាត់ សុខ បាន​បន្ត​ឲ្យ​ដឹង​ថា កាល​មុន​សម័យ​សង្គម​រាស្ត្រនិយម រូង​​ភ្នំ​ខាង​លើ អ្នក​ស្រុក​អាច​ចូល​បាន​ជាង៥០ ម៉ែត្រ ប៉ុន្តែ​ក្រោយ​មាន​ការ​ទម្លាក់​គ្រាប់​ពី​ទាហាន​អាម៉េរិកាំង​ក្នុង​សម័យ​លន់ណុល រូង​ភ្នំ​​មួយ​នេះ​ត្រូវ​បាន​បាក់​ស្រុត បិត​​ជិត ហើយ​បច្ចុប្បន្ន​អាច​ចូល​បាន​ត្រឹម​៤ទៅ៥ ម៉ែត្រ​ប៉ុណ្ណោះ។

 

អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

លោក​តា ខាត់ សុខ សមាជិក​​ឆ្នាំ​ប្រាសាទ

 

អាថ៌កំបាំង​​រូង​ភ្នំ​ជីសូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់

 

សូម​ស្ដាប់​​លោក​តា ខាត់ សុខ ការ​រៀបរាប់​ពី​រឿងរ៉ាវ​ទាំង​នេះ៖

 

 

 

អត្ថបទ៖ ខុត សីហា ​