Meas Family Homestay ផ្ទះ​លម្ហែ​អារម្មណ៍ ទី​ស្ងប់​ស្ងាត់​បែប​ស្រុក​ស្រែ

​ធ្វើ​ដំណើរ​កាត់​វាលស្រែ​ពណ៌​ខៀវខ្ចី​ ​តាម​ផ្លូវ​​លំ​តូច​​មួយ​ដែល​អាច​ឲ្យ​រថយន្ត​បរ​ឆ្លង​កាត់​ ក្រុម​ការងារ​ “ផ្ទះ​ទៅ​ស្រុក​”​បាន​​ទៅ​ផ្ទះ​ស្នាក់នៅ Meas Family Homestay ដែល​ស្ថិត​នៅ​ជាប់​ទីតាំង​ផលិត​សាប៊ូ​ដៃ​ខ្មែរ។

 

Meas Family Homestay ផ្ទះ​លម្ហែ​អារម្មណ៍ ទី​ស្ងប់​ស្ងាត់​បែប​ស្រុក​ស្រែ

 

Meas Family Homestay ផ្ទះ​លម្ហែ​អារម្មណ៍ ទី​ស្ងប់​ស្ងាត់​បែប​ស្រុក​ស្រែ

 

Meas Family Homestay ផ្ទះ​លម្ហែ​អារម្មណ៍ ទី​ស្ងប់​ស្ងាត់​បែប​ស្រុក​ស្រែ

 

Meas Family Homestay ផ្ទះ​លម្ហែ​អារម្មណ៍ ទី​ស្ងប់​ស្ងាត់​បែប​ស្រុក​ស្រែ

 

គ្រាន់​តែ​ឈាន​ជើង​ចូល​ទី​លំនៅ​ដ្ឋាន​នោះភ្លាម ហាក់​ទទួល​អារម្មណ៍​​​ការ​ស្វាគមន៍​ ដោយសារ​បរិយាកាស​​លក្ខណៈ​​​អំណោយ​ផល​នៃ​សម្រស់​ធម្មជាតិ​​មាន​ដើមឈើ​​តូចធំ​ ដំណាំ​ចម្រុះ និង​បរិយាកាស​​វាលស្រែ​ព័ទ្ធ​ជុំ​ជិត​​ បាត់​អស់​ភាព​នឿយហត់​ក្នុង​ការ​ធ្វើ​ដំណើរ។

 

Meas Family Homestay ជា​ផ្ទះ​ស្នាក់នៅ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ទីកន្លែង​ស្ងប់ស្ងាត់ ចង់​សម្រាក​លំហែ​អារម្មណ៍​ពី​ភាព​នឿយណាយ​​ពី​ជីវិត​ក្តុង​ក្តាំង​ក្នុង​ទីក្រុង។ វា​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ធាតុ​ ឃុំ​លាយ​បូរ​ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ តាម​ផ្លូវ​ចេញ​ពី​ផ្សារ​អង្គតាសោម​ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​តាកែវប្រហែល ៥ គីឡូម៉ែត្រ។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា