ទីផ្សារ​ហ៊ុន​នៅ​អាស៊ី​កើនឡើង​មុន​ពេល​កិច្ចប្រជុំ​ធនាគារជាតិ​នៅ​អា​មេ​រិ​ក និង​ជប៉ុន

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា អ្នកជំនួញ​ក្នុង​ទីផ្សារ​អាស៊ី​មួយ​ចំនួន​បាន​ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​ធនាគារជាតិ​នៅ​សហរដ្ឋអាមេរិក និង​ជប៉ុន នា​ស​ប្តា​ហ៍​នេះ​។ អ្នកជំនួញ​ទាំងនោះ​មាន​សង្ឃឹមថា អាជ្ញាធរ​នឹង​អនុម័ត​នូវ​គោលនយោបាយ​រូបិយ​វត្ថុ​ដែល​ធូររលុង​ជាង​មុន ។

បន្ទាប់​ពី​មានការ​តស៊ូ​មតិ​ពី​មន្ត្រី​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​បញ្ហា​ដំឡើង​ប្រាក់​ក៏​មានការ​ព្រួយបារម្ភ​ថា ក្រដាស់ប្រាក់​ដែល​មាន​តម្លៃ​ថោក​អាច​នឹង​មក​ដល់ទី​បញ្ចប់​នា​ពេល​ខាង​មុខ​។

ភាព​ខ្វះខាត​នៃ​ជំនឿ​ទុកចិត្ត​ទៅ​លើ​គម្រោង​របស់​ធនាគារ Bank of Japan ក៏​នាំ​ឲ្យ​មាន​ភាព​ព្រួយបារម្ភ​ផង​ដែរ ។ ការ​ទិញ​អាជ្ញាប័ណ្ណ និង​ការ​ចំណាយ​យ៉ាងច្រើន​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ពិតជា​មាន​ឥទ្ធិពល​តិចតួច​ណាស់​ទៅ​លើ​សេដ្ឋកិច្ច ដែល​កាន់តែ​អន់​ថយ​របស់​ប្រទេស​ជប៉ុន ។

លោក Bernard Aw មក​ពី​ក្រុមហ៊ុន IG Ltd ប្រទេស​សិង្ហ​បុរី បាន​និយាយ​ថា ៖ «​មានការ​ព្រួយបារម្ភ​កើនឡើង​ពី​កម្រិត​នៃ​ឥទ្ធិពល ដែល​គោលនយោបាយ​រូបិយ​វត្ថុ​អាច​មាន​ទៅ​លើ​ការ​រីក​ចម្រើន » ។

សម្រាប់​ធនាគារ Bank of Japan គឺ​ពិតជា​ស្មុគស្មាញ​ណាស់ មិន​ដូច​ធនាគារជាតិ​របស់​សហរដ្ឋអាមេរិក Fed ដែល​ជា​កន្លែង​វិនិយោគិន​មើលឃើញ​ទៅ​លើ​គោលនយោបាយ​រូបិយ​វត្ថុ​ទេ ។ លោក​ទេសាភិបាល Haruhiko Kuroda បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ពួក​គេ​មាន​គោលនយោបាយ​ជា​ច្រើន​ទៀត​សម្រាប់​ប្រើប្រាស់ ។

ស​ន្ទ​ស្សន៍​ទីផ្សារ​ហ៊ុន Straits Times Index (STI) របស់​ប្រទេស​សិង្ហ​បុរី បាន​កើនឡើង​ប្រមាណ​០,៨% ។ ចំណែកឯ​ទីផ្សារ​ហ៊ុន​នៅ​ហុងកុង បាន​កើនឡើង​០,៩% បន្ទាប់​ពី​វិនិយោគិន​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ក្នុង​តំបន់ កាលពី​ថ្ងៃ​សុក្រ ។

សម្រាប់​ទីផ្សារ​ហ៊ុន​នៅ​សៀង​ហៃ​វិញ​បាន​បិទ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ តែ​ក៏​បាន​កើនឡើង​០,៨% ខណៈ​ក្រុង​សេ​អ៊ូ​ល​កើនឡើង​០,៨% ដូច​គ្នា ។ ប៉ុន្តែ​សម្រាប់​ក្រុង​តូ​ក្យូ គឺ​ទីផ្សារ​ហ៊ុន​ត្រូវ​បាន​បិទ ព្រោះ​មានបុណ្យ​ជាតិ ។

បន្ទាប់​ពី​មានការ​បញ្ចេញ​នូវ​ទិន្នន័យ​ដែល​បង្ហាញ​ថា មាន​អតិផរណា​កើនឡើង​ក្នុង​សហរដ្ឋអាមេរិក​នា​ខែសីហា តម្លៃ​ប្រាក់​ដុល្លារ​ក្នុង​ថ្ងៃ​សុក្រ​មុន​នៅ​តែ​កើនឡើង បើ​ធៀប​នឹង​ប្រាក់​ផោន និង​ប្រាក់​អឺ​រ៉ូ ។

ម្យ៉ាងទៀត តម្លៃ​ប្រេង​បាន​កើនឡើង​ព្រោះតែ​ជម្លោះ​បាន​បញ្ឈប់​ក្នុង​ប្រទេស Libya ដែល​ទ័ព​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ វាយបក​ទៅ​វិញ​កាលពី​ថ្ងៃអាទិត្យ និង​គ្រប់គ្រង​ផែ ដែល​ត្រូវ​បាន​រឹបអូស​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​គណបក្សប្រឆាំង ។

គួរ​បញ្ជាក់​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​១​ខែ​ពេញ តាំងពី​មុន​មាន​ជម្លោះ​ក្នុង​ប្រទេស​ខាងលើ ដែល​ជា​ប្រទេស​មាន​ប្រេង​ច្រើន​ជាងគេ​ក្នុង​ទ្វីបអាហ្វ្រិក ។ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate បាន​កើនឡើង​៧៦​សេន ស្មើនឹង​៤៣.៧៩​ដុល្លារ​អា​មេ​រិ​ក និង​ក្រុមហ៊ុន Brent បាន​កើន​៧៤​សេន ស្មើនឹង​៤៦.៥១​ដុល្លារ​អាមេរិក ។

ទោះ​យ៉ាងណា ការ​កើនឡើង​នៃ​តម្លៃ​នេះ​មាន​កម្រិត​នៅឡើយ ព្រោះ​ការ​ផ្គត់ផ្គង់ និង​ការ​ផលិត​ហួស​កម្រិត ។ ពាណិជ្ជករ​កំពុង​រង់ចាំ​កិច្ចប្រជុំ​រវាង​ប្រទេស​ផលិត​ប្រេង OPEC និង​ប្រទេស​រុ​ស្ស៊ី នា​ស​ប្តា​ហ៍​ខាង​មុខ ដែល​មាន​គោលដៅ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ។ ប៉ុន្តែ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន​ទៅ​លើ​ឱកាស​ដែល​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​សម្រេច​ឬ​អត់ ៕