Morata បង្ហើប​ពី​តម្លៃ​ខ្លួនដែល​ Chelsea ហ៊ាន​ឲ្យ​ មុន​ផ្ទេរ​ទៅ​ Real

Alavaro Morata បាន​បង្ហើប​ឲ្យ​ដឹង​ថា Chelsea ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ដើម្បី​ទិញ​រូប​គេ​រហូត​ដល់​៦០​លាន​ផោន​ កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។

 

 Morata បង្ហើប​ពី​តម្លៃ​ខ្លួនដែល​ Chelsea ហ៊ាន​ឲ្យ​ មុន​ផ្ទេរ​ទៅ​ RealAlavaro Morata

 

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​ Chelsea តាម​ស្អិត​ដើម្បី​នាំ​ទៅ​កាន់​ទឹកដី​ Stamford Bridge ក្រោយ​បង្ហាញ​ទម្រង់​លេង​គួរឲ្យ​ចាប់​អារម្មណ៍​កាល​ពី Euro នៅ​បារាំង។ យ៉ាង​ណា​ក៏​ដោយ​ Morata បាន​សម្រេច​ចិត្ត​វិល​ទៅ​ចូល​រួម​ជាមួយ​ Real Madrid ដែល​ជា​ក្លឹប​ចាស់​របស់​ខ្លួន​ក្នុង​តម្លៃ​ ២៣​លាន​ផោន ហើយ​ប្ដេជ្ញា​ នឹង​ប្រជែង​យក​ជម្រើស​ដំបូង។

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ប្រាប់​ Bild ថា៖ “Chelsea ចាប់​អារម្មណ៍​ខ្ញុំ​ខ្លាំង​ជាង​គេ​ដោយ​សារ​ លោក Antonio Conte អ្នក​ចាត់​ការ​​ពួកគេ​បច្ចុប្បន្ន​គឺជា​អតីត អ្នកចាត់ការ Juventus។ បើ​គ្រប់​យ៉ាង​ជោគ​ជ័យ​មែន​នោះ​ ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត តែ​ Real Madrid បាន​ចូល​មក​បង្អាក់​ដំណើរ ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ព្រោះ​វា​ជា​ក្ដី​ស្រមៃ​តាំង​ពី​ដើម​មក៕”

 

Morata បង្ហើប​ពី​តម្លៃ​ខ្លួនដែល​ Chelsea ហ៊ាន​ឲ្យ​ មុន​ផ្ទេរ​ទៅ​ Real

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun