ដឹកឈើដូចហែកឋិន សង្ស័យមានភ្លើងខៀវ

ខេត្តសៀមរាប ៖ ក្បួន​រថយន្ត​កូរ៉េ​ធំ​ៗ​រ​បស់​លោក​ធឹង លាង​ស្រេង កំពុង​សម្រុក​ដឹកឈើ​ចេញពី​ទឹកដី​ខេត្ត​ព្រះ វិហារ​ចូល​មក​ចែក ចាយ​តាម​ដេប៉ូ​នានា​ ក្នុង​ក្រុង​សៀមរាប​ ឆ្លងកាត់​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​ និង​ស្នាក់​ការ​ជា​ច្រើន​ទៀត​ បាន​យ៉ាង​រលូន​ ដោយ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ​សមត្ថកិច្ច​ជំនាញ​តាម​ដងផ្លូវ​នេះ​ ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ ​។

តាម​​ការ​ឱ្យដឹង​ពីម្ចាស់​ឈើ​បាន​និយាយ​ថា រថយន្ត​ដឹកឈើ​របស់​គេ​បានដឹក​ចេញពី​ដេប៉ូ​នៅ​ស្រុក​ស្វាយ​លើ ដែល​មាន​យីហោ ធឹង​លាង​ស្រេង មា​នទី​តាំងនៅ​ភូមិ​អង្កាញ់​ (​ត្រពាំង​ខ្ទះ​) ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​ ។

សមត្ថកិច្ចបាន​ឱ្យដឹង​ថា ក្បួន​រថយន្ត​ដឹកឈើ​ខាងលើ មានច្បាប់​ចេញពី​ដេប៉ូ​នៅ​ស្រុក​ស្វាយ​លើ ដែល​មាន​ម្ចាស់​ឈ្មោះ​ស្រេង​។ បើ​ទោះបីជា​មានការ​ដឹក​ជញ្ជូន​ឈើ​បែប​ទ្រង់ទ្រាយ​ធំ​ចូល​មក​ចែក​ចាយ​នៅ​ក្រុង​សៀមរាប​យ៉ាងនេះ​ក្ដី គេ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ និង​​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ​មុខ​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​សកម្មភាព​រថយន្ត​ដឹកឈើ របស់​ឈ្មោះ​ស្រេង នៅឡើយ​ទេ​ ។ ខណៈ​​មាន​ប្រភព​ខ្លះ​បាន​ទម្លាយ​ថា ម្ចាស់​រថយន្ត​ដឹកឈើ​បាន​រត់ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​អស់ហើយ ។