ឃើញទេ! បើប្រហែស គឺ​សល់តែវិប្បដិសារី​ប៉ុណ្ណោះ

ខេត្ត​ព្រះសីហ​នុ​ ៖ ក្មេង​​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ស្លាប់​ និង​ក្មេង​ប្រុស​ម្នាក់​​ទៀត​ត្រូវ​​សង្គ្រោះ​ទាន់ ក្នុង​ហេតុការណ៍​ក្មេង​ទាំង​២នាក់​ទៅ​លេង​ទឹក​​អណ្តូង ដោយសារតែ​​​មាន​ការ​ធ្វេសប្រហែស​​​ពី​​អាណាព្យាបាល ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា ​​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​ព្រែ​កកោះ​ហៀវ​ ស្ថិត​​ក្នុងភូមិ​ប្ញ​ទ្ធី​១ ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

តាមមន្ត្រី​រដ្ឋបាល​ស្រុក​ឱ្យ​​ដឹង​ថា ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ឡូង អ៊ី ​អាយុ​៥​ឆ្នាំ​ ឪពុក​​ឈ្មោះ​ស៊ុន ឡូង អាយុ​៣២​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​គង់ គា​ អាយុ​៣១​ឆ្នាំ​ ​និង​ក្មេង​រង​គ្រោះ​ឈ្មោះ​នៅ បញ្ញា​ ភេទ​ប្រុស អាយុ​២​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុ ស្រុក​ស្ទឹង​​ហាវ ខេត្ត​ព្រះ​សីហ​នុ ដោយ​​ក្មេង​ប្រុស​នោះ​​ក្រោយ​កើតហេតុ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឧកញ៉ា​ម៉ុង ស្ថិត​ក្នុង​ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស​ ​មិន​​បានគ្រោះថ្នាក់​ដល់​ជីវិត​ទេ ​ត្រូវ​ជួយសង្គ្រោះទាន់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ហើយ​បាន​ទុក​កូន​ចោល​ នៅ​លើ​ខ្នង​ប្រឡាយ​តែ​ម្នាក់ឯង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​លង់ទឹក​ស្លាប់​នេះ​មានឈ្មោះ សុត សំណាង ភេទ​ប្រុស អាយុ​ទើបបាន​១៥​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ 

ប្រភព​ដដែល​បាន​ស្រង់​សំដី ​ស្ត្រី​ជា​ម្តាយ​ថា មុន​ពេល​កើតហេតុ​គាត់​មក​ច្រូតស្មៅ​នៅ​វាលស្រែ ពេល​នោះ​កូនប្រុស​របស់​គាត់​ តាម​ទៅ​ជាមួយ​ដែរ ។ ពេល​មក​ដល់​កន្លែង​ច្រូតស្មៅ​រូប​គាត់​បាន​ទុក​កូន​តួច​ នេះ​នៅ​លើ​ខ្នង​ប្រឡាយ​រួច​ចុះ​ទៅ​ច្រូតស្មៅ ។ មួយសន្ទុះ ក្រឡេក​មក​ក្រោយ​បាត់​ កូនប្រុស​របស់​គាត់ ពេល​នោះ​គាត់​បាន​ប្រញាប់​ឡើង​មក​ខ្នង​ប្រឡាយ​វិញ រក​កូន​ក៏​ប្រទះ​ឃើញ​កូន​ ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​លង់​ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​នោះ​គាត់​បាន​ស្រែកហៅ​គេ​ ឲ្យ​ជួយ​ស្រង់​សព​កូនប្រុស​ ចេញពី​ក្នុង​ប្រឡាយ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

សូម​រំ​ឮ​កថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រលាប្អៀរ​មាន​ករណី​អ្នក​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ដូច​ជា​ករណី​លង់ទឹក​នៅ​ទ្វារ​ទឹក​២០​ឧសភា​, លង់ទឹក​នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់​, លង់ទឹក​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ និង​លង់ទឹក​នៅ​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​នេះ​ជាដើម ។

ជាមួយនឹង​ការ​លង់ទឹក​ ដល់​ទៅ​៤​នាក់​ជាប់​ៗ​គ្នា​នេះ អា​ជ្ញ​ធរ​ភូមិ ឃុំ និង​ស្រុក ក៏​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ៗ កុំ​បណ្តោយ​ឲ្យ​ទៅ​លេង​ទឹក ឬ​នៅ​ក្បែ​ទឹក​ជ្រៅ​ជាដើម ព្រោះ​ពេល​នេះ​ទឹក​កំពុង​ឡើង ទាំង​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃើញទេ! បើប្រហែស គឺ​សល់តែវិប្បដិសារី​ប៉ុណ្ណោះ

ឃើញទេ! បើប្រហែស គឺ​សល់តែវិប្បដិសារី​ប៉ុណ្ណោះ

ឃើញទេ! បើប្រហែស គឺ​សល់តែវិប្បដិសារី​ប៉ុណ្ណោះ