ផ្ទុះ​ភាព​តានតឹង​ក្នុង​ទីក្រុង​អា​មេ​រិ​ក​ដែល​ប៉ូលិស​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ទៀត

ទីក្រុង CHARLOTTE អា​មេ​រិ​ក​នា​យប់​ថ្ងៃ​ទី​២១ កញ្ញា ផ្ទុះ​អំពើ​ហិង្សា​ថ្មី​ៗ​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​នានា​ក្នុង​យប់​មុន​នេះ​រវាង​កងកម្លាំង​ប៉ូលិស និង​ពួក​បាតុករ ដែល​តវ៉ា​ប្រឆាំង​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយ​ប៉ូលិស​មួយ​រូប​មក ។

ជា​ការ​បង្ការ​អាជ្ញាធរ​បានឱ្យ​បិទ​ហាង​លក់ទំនិញ​ទាំងឡាយ​ក្នុង​សង្កាត់​ដែល​សម្បូរ​បារ និង​ភោជនីយដ្ឋាន​ស្ថិត​នៅ​កណ្តាល​ទីក្រុង​នេះ​នា​ភាគ​អាគ្នេយ៍​សហរដ្ឋ​អា​មេ​រិ​ក ។

នា​ចុង​រសៀល​និស្សិត​ប្រមាណ​ជា​១០០​នាក់ ភាគច្រើន​ជា​ជន​ស្បែក​ខ្មៅ​បាន​ដេក​តម្រៀប​គ្នា​លើ​ដី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អំពើ​កំរោល​របស់​ប៉ូលិស ចំណែក​បាតុកម្ម​ឯទៀត​ៗ​ប្រព្រឹត្ត​ទៅ​នា​យប់​ថ្ងៃ​ទី​២១ កញ្ញា ។ ពួក​បាតុករ​ជឿជាក់​ថា លោក KEITH LAMONT SCOTT អាយុ​៤៣​ឆ្នាំ ជា​អ្នក​រង​គ្រោះ​ដោយ​ស្នាដៃ​ប៉ូលិស ។ យោង​តាម​ប៉ូលិស​ថា លោក SCOTT បាន​ស្លាប់​ក្រោយ​របួសធ្ងន់​ដោយ​គ្រាប់កាំភ្លើង ខណៈ​គាត់​បដិសេធ​ពុំ​ព្រម​ទម្លាក់អាវុធ​ចុះ ក៏​ប៉ុន្តែ​សាច់ញាតិ​អះអាង​ផ្ទុយ​ពី​នេះ​ថា គាត់​កាន់​នៅ​ដៃ​តែ​សៀវភៅ​មួយ​ក្បាល​ប៉ុណ្ណោះ ។

នៅ​កន្លែង​បាញ់​បុរស​នេះ នា​ថ្ងៃ​ទី​២១ កញ្ញា មានការ​ប្រមូលផ្តុំ​គ្នា​របស់​បណ្តា​ប្រមុខ​សាសនា បណ្តា​សកម្មជន​នៃ​សមាគម​នានា ព្រមទាំង​បណ្តា​អ្នក​ជិតខាង​របស់​ជន​រង​គ្រោះ។

ការ​ស្លាប់​របស់​លោក KEITH LAMONT SCOTT ជា​រឿង​ប្រហាក់ប្រហែល​គ្នា​នឹង​រឿង​ដែល​កើត​មាននៅ​ទីក្រុង​ឯទៀត​ៗ​របស់​អា​េ​ម​រិ​ក ញ៉ាំង​ឱ្យ​ប្រជាជន​ផ្ទុះ​ការ​តវ៉ា​កាលពី​យប់​ថ្ងៃ​ទី​២០ កញ្ញា នៅ​ទីក្រុង CHARLOTTE ។ ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​នានា​ដែល​សរសេរ​ថា «​ជីវិត​របស់​ពួក​ជន​ស្បែក​ខ្មៅ​ត្រូវ​គិតដល់​» ហើយ​ពួក​គេ​ស្រែក​ពាក្យ​ថា «គ្មាន​យុត្តិធម៌​គ្មាន​សន្តិភាព​!» ។

ទោះបី​យ៉ាងណា បាតុកម្ម​ដំបូង​ធ្វើ​ដោយ​សន្តិវិធី ហើយ​ក៏​ក្លាយទៅជា​ផ្ទុះ​ហិង្សា​ដោយ​បាតុករ​មួយ​ចំនួន​បាន​វាយ​កម្ទេច​បណ្តា​រថយន្ត​ប៉ូលិស ហើយ​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស ។ េ​ម​ប៉ូលិស​ក្រុង CHARLOTTE លោក KERR PUTNEY និយាយ​ថា ប៉ូលិស​១៦​នាក់​រង​របួស ព្រមទាំង​បាតុករ​ច្រើន​នាក់ ។

ភាព​តានតឹង​ខាង​ពូជសាសន៍​កើត​មាននៅ​សហរដ្ឋ​អា​មេ​រិ​ក​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ដោយសារ​អំពើ​កំរោល​របស់​ប៉ូលិស ពិសេស​ចំពោះ​បណ្តាជន​ស្បែក​ខ្មៅ​គ្មាន​អាវុធ ។

នា​ស​ប្តា​ហ៍ នេះ​ដែរ​តុលាការ​បាន​បើក​ការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​ជន​ស្បែក​ខ្មៅ​ម្នាក់​គ្មាន​អាវុធ​ត្រូវ​ប៉ូលិស​ស្រី​ស្បែក​.​សម្នាក់​បាញ់​សម្លាប់​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា ក្រោម​ការ​ថត​របស់​កាមេរ៉ា​ប៉ូលិស ៕